បារាំងអះអាងពីប្រសិទ្ធភាព និងគុណភាពរបស់សារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស អាចជួយដល់សុខភាពមនុស្សគ្រប់វ័យនៅកម្ពុជា

ភ្នំពេញ៖ អគ្គនាយក នៃមន្ទីរពិសោធន៍មកពីប្រទេសបារាំង បានបង្ហាញពីការធានាខុសត្រូវ ចំពោះសុខសុវត្ថិភាពអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជា ទៅលើផលិតផលសារ៉ាយសមុទ្រស៊ីប៊ែលប៉ារីស ដោយការផលិតមិនមានប្រើប្រាស់សារធាតុគីមី ជាផលិតផលដែលផលិតពីរុក្ខជាតិសុទ្ធសាធ ហើយផលិតនៅប្រទេសបារាំង និងបាននាំមកលក់នៅកម្ពុជាអស់រយៈពេលជាងមួយឆ្នាំថា ពិតជាមានគុណភាព ប្រសិទ្ធភាព ចំពោះសុខភាពមនុស្សគ្រប់វ័យ មានការទទួលខុសត្រូវពីស្ថាប័នធំៗរបស់ប្រទេសបារាំង។

អគ្គនាយក នៃមន្ទីរពិសោធន៍មកពីប្រទេសបារាំងបានអះអាងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីរសៀលថ្ងៃទី១០ ខែមីនា ដែលរៀបចំឡើងដោយក្រុមហ៊ុន ស៊ីប៊ែលប៉ារីស នៅសណ្ឋាគារ សាន់អេនមូន រាជធានីភ្នំពេញ។ លោកអគ្គនាយកបន្តថា យើងបានទទួលបទពិសោធន៍លើការផលិតនៃផលិតផលមួយប្រភេទនេះអស់ពេលជាង ៣៥ឆ្នាំមកហើយ និង មានការទទួលស្គាល់ពីស្ថាប័នធំៗជាច្រើននៅប្រទេសបារាំង ពិសេសមានគាំទ្រពីប្រជាជននៅលើពិភពលោក រួមទាំងប្រជាជនបារាំង និងកម្ពុជាផងដែរ។

លោកអគ្គនាយកបន្ថែមថា សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ជួយផ្តល់នូវថាមពល ធ្វើឱ្យមានសុខភាពល្អ ពន្យាភាពចាស់ បំបាត់ភាពជ្រីវជ្រួញដល់មនុស្សគ្រប់វ័យ ជាពិសេសអ្នកមានផ្ទៃពោះ គឺផ្តល់សុខភាពទាំងម្តាយ និងទារកនៅក្នុងផ្ទៃ។ មិនតែប៉ុណ្ណោះ ស្រ្តីក្រោយពេលឆ្លងទន្លេរួច បានប្រើប្រាស់កាន់តែល្អ ពោលគឺប្រើពេញមួយជីវិតរឹតតែល្អសម្រាប់សុខភាពមនុស្សគ្រប់វ័យ។

លោកជំទាវ សុខ រស្មី អគ្គនាយិការ ក្រុមហ៊ុន ស៊ីប៊ែលប៉ារីស មានប្រសាសន៍ថា ផ្តើមចេញពីមានបញ្ហាសុខភាពខ្លួនឯង និងទទួលបានការណែនាំពីអ្នកជំនាញការរបស់បារាំង ឱ្យប្រើប្រាស់ផលិតផលសុខភាពខាងលើនេះ រហូតទទួលបានសុខភាពរឹងមាំមកដល់សព្វថ្ងៃនេះ ទើបលោកជំទាវសម្រេចនាំយកផលិតផលសុខភាពនេះមកចែករំលែកដល់ប្រជាជនកម្ពុជា ដែលជួបប្រទះបញ្ហាសុខភាពប្រចាំកាយ បានប្រើប្រាស់និងទទួលបានសុខភាពល្អទាំងអស់គ្នា។

លោកជំទាវអគ្គនាយិការបន្ថែមថា សារ៉ាយសមុទ្រ ស៊ីប៊ែលប៉ារីស ពិតជាបានត្រួតពិនិត្យយ៉ាងត្រឹមត្រូវពីស្ថាប័នជំនាញជាតិ និងអន្តរជាតិ ទៅលើគុណភាព ប្រសិទ្ធភាព និងបានអនុញ្ញាតិជាផ្លូវការឱ្យធ្វើចរាចរនៅក្នុងប្រទេសកម្ពុជា។ ផលិតផលសុខភាពមួយប្រភេទនេះ មិនមានផលបះពាល់ដល់ការប្រើប្រាស់ឱសថណាមួយឡើយ គឺអាចប្រើប្រាស់បានទាំងអស់ទៅតាមវេជ្ជបញ្ជា៕

អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner