សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហាញអារម្មណ៍រំភើបដែលកម្ពុជា មាន អាកាសយានដ្ឋានអន្តរជាតិតេជោយ៉ាងធំស្កឹមស្កៃ

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានបង្ហាញ អារម្មណ៍ រំភើប និងមោទនភាពជាតិចំពោះអាកាសយានដ្ឋាន អន្តរជាតិ តេជោយ៉ាងធំស្កឹមស្កៃ។ សម្ដេចធិបតីបង្ហាញ ដូច្នេះក្នុង ពិធីសំណេះ សំណាល និងចុះត្រួតពិនិត្យវឌ្ឍនភាពនៃគម្រោងសាងសង់ អាកាស យាន ដ្ឋាន អន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ នាព្រឹក ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចធ្លាប់បានឃើញ ព្រលាន យន្តហោះធំច្រើនហើយ តែមិនរំភើបដូចឃើញព្រលាន យន្តហោះអន្តរជាតិតេជោនោះឡើយ ព្រោះជារបស់ខ្មែរ។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានអរគុណចំពោះវិនិយោគិន ដែលបានបន្តបោះទុនវិនិយោគគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលធំជាងគេនៅកម្ពុជា ។សម្តេច ក៏បានអំពាវនាវឱ្យ វិនិយោគិននៅក្នុងស្រុកនិងវិនិយោគិននៅក្រៅប្រទេស បន្តចូលរួម បន្ថែមទៀតនៅក្នុងការវិនិយោគសាងសង់ព្រលានយន្តហោះនេះ។

សម្ដេចនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ការសាងសង់អាកាស យានដ្ឋានអន្តរជាតិតេជោ គឺត្រូវបន្តរហូតទោះបីជាអំឡុងពេល ការផ្ទុះរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ គឺមិនបានឈប់ សម្រាក នោះទេ ខណៈពេលដែលវឌ្ឍនភាពនៃការសាងសង់ជំហានទី១នេះ សម្រេចបានជាង ៦៦% និងបានចំណាយទឹកប្រាក់សរុបប្រមាណ មួយពាន់លានដុល្លារហើយ ៕
ដោយ៖វណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner