ដួង ម៉ាលី៖ ខ្ញុំហាត់ និងប្រឡូកក្នុងគុនខ្មែរមិនស្តាយឡើយសម្រស់ សំខាន់ហ្វឹកហាត់និងប្រកួតដើម្បីជួយផ្សព្វផ្សាយគុនខ្មែរ

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នពេញ)៖ កីឡាការិនីគុនខ្មែរ ដួង ម៉ាលី ដែលជាកូនខ្មែររស់នៅប្រទេសអ៊ីតាលី បានត្រលប់មកប្រទេសកំណើតរបស់ខ្លួនវិញ ដោយចាប់យកការហ្វឹក និងប្រឡូកក្នុងអាជីពប្រដាល់គុនខ្មែរ ដើម្បីក្លាយជាចំណែកមួយលើកតម្កើនគុនខ្មែរលើឆាកអន្តរជាតិ។

ដួង ម៉ាលី អះអាងថា ប្រដាល់គុនខ្មែររូបនាង បានចិញ្ចឹមចិត្តស្រលាញ់ចង់ចូលហ្វឹកហាត់តាំងពីនាងស្ថិតនៅក្នុងវ័យកុមារភាពមកម្លេះ ។ ប៉ុន្តែមិនមានឱកាសហ្វឹកហាត់ ហើយក៏ចេញទៅរស់នៅប្រទេសអ៊ីតាលីអស់រយៈពេល២០ឆ្នាំបន្ថែមទៀត ឱកាសចូលហ្វឹកហាត់គុនខ្មែរកាន់តែឆ្ងាយសម្រាប់រូបនាង។

ចូលដល់វ័យ៣០ឆ្នាំ ការងារនិងមុខរបរនៅប្រទេសអ៊ីតាលី រៀបចំបានរួចរាល់ ឌួង ម៉ាលី ក៏បានវិលត្រឡប់មកកាន់ប្រទេសកំណើតវិញ ដោយបានចូលហ្វឹកហាត់គុនខ្មែរ នឹងសង្ឈឹមខ្ពស់ថា បានឡើងសង្វៀនប្រកួតជាមួយកីឡាការិនីបរទេស ដើម្បីទទួលបានបទពិសោធន៍ ក្នុងគោលដៅនាំយកគុនខ្មែរទៅផ្សព្វផ្សាយនៅប្រទេសអ៊ីតាលី និងសហរដ្ឋអាមេរិក ដែលជាទីលំដ្ឋានអចិន្រ្តៃរបស់នាង និងបងស្រី។

ការដែលនាងជានារី បានចូលប្រឡូកក្នុងវិស័យគុនខ្មែរនេះ រូបនាងពុំស្តាយឡើយសម្រស់ សំខាន់គោលដៅ ហ្វឹកហាត់ និងប្រកួត គឺចូលរួមជាផ្នែកមួយផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។ កីឡាការិនីប្រដាល់រូបស្រស់ម្នាក់នេះ បានដាក់គោលដៅយ៉ាងច្បាស់លាស់ថា នឹងពង្រឹងសមត្ថភាពឲ្យបានខ្លាំង ដើម្បីទទួលបានឱកាសបានចូលរួមបង្ហាញវត្តមានលើសង្វៀនប្រដាល់ធំៗលើឆាកអន្តរជាតិ បង្ហាញគុនខ្មែរទៅកាន់ពិភពលោក។

សូមបញ្ជាក់ថា ដួង ម៉ាលី នាង គឺជាកូនខ្មែរ កើតនៅខេត្ត កណ្តាល ក្រុងតាខ្មៅ មានបងប្អូនប្រុសស្រី១៤នាក់ នាងគឺជាកូនទី១១ បានចេញទៅរស់នៅជាមួយបងស្រីនៅប្រទេសអ៊ីតាលី តាំងពីអាយុ១០ឆ្នាំ ។ បច្ចុប្បន្ន នាងមានអាយុ៣០ឆ្នាំ មានទំនាក់ទំនងដៃគូជាមួយជនជាតិ ប៊ូលហ្គារី កាត់អ៊ីតាលី ជាកីឡាករប្រដាល់ ដែលកំពុងប្រឡូកនៅសង្វៀនអន្តរជាតិ។ សម្រាប់គោលបំណងនៃការហ្វឹកហាត់គុនខ្មែររបស់នាងនាពេលនេះ គឺ ដើម្បីទៅបើកក្លិបប្រដាល់គុនខ្មែរ នៅប្រទេសអ៊ីតាលី ៕

រូបភាព ជីម ភារ៉ា និង អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner