សង់រោងចក្រផលិតសម្ភារៈកីឡាដែលផ្ដល់ការងារជិតបីពាន់នាក់នៅស្រុកស្វាយទាប

ស្វាយរៀង៖ក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី ផលិតសម្ភារៈកីឡាបានចាប់ផ្តើមសង់រោងចក្រដ៏ធំ មួយ ស្ថិត នៅភូមិត្រពាំងតាអី ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង កាលពីព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤។

សូមជម្រាបថា រោងចក្រក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និង អភិវឌ្ឍន៍ (ខេមបូឌា) ខូ.អិល.ធី.ឌី បានបណ្ដាក់ទុនជំហាន ដំបូង លើផ្ទៃដីប្រមាណ៤០ ហិកតាដែលអាចបង្កើតការងារដល់ កម្មករ កម្មការិនី ជិត៣ ០០០ នាក់។

លោក សរ សុដានី អភិបាលរងខេត្តស្វាយរៀងដែលបានអញ្ជើញ ចូលរួមក្នុងពិធីបើកដ្ឋាន បានលើកទឹក ចិត្តដល់វិនិយោគិនក្នុង វិស័យ ឯកជនសូមមកបណ្ដាក់ទុនរកស៊ីនៅខេត្តស្វាយរៀងឱ្យ បានកាន់តែ ច្រើនថែមទៀត។លោកបានលើកសរសើរ ដល់ ក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍ ដែលបានមកវិនិយោគ បង្កើតរោងចក្រ និងផ្ដល់ការងារ ធ្វើដល់ប្រជាពលរដ្ឋ។លោកបានលើកឡើងថា រាល់ ការវិនិយោគនៃវិស័យឯកជន ជាការ រួមចំណែកកាត់បន្ថយភាព ក្រីក្រ ជាមួយរាជរដ្ឋាភិបាល៕
ដោយ៖នុត នាង

ads banner