លោក ពេជ្រ សុផាន់ លើកឡើងថា ធនធានថ្នាលអាចល្អៗច្រើនប្រសិន បើមានទីផ្សារប្រកួតច្រើន

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ លោក ពេជ្រ សុផាន់ គ្រូបង្វឹកប្រដាល់គុនខ្មែរមួយរូប កំពុងទទួល ប្រជា ប្រិយ ភាព ខ្លាំងពីអ្នកគាំទ្រគុនខ្មែរ បានថ្លែងលើកឡើងថា ធនធានថ្នាលគុនខ្មែរអាចនឹងមានច្រើន និង ល្អៗ សម្រាប់រយៈពេលពី២ទៅ៣ឆ្នាំខាងមុខទៀត។ប៉ុន្តែលុះត្រាទាល់តែពួកគេមានទីផ្សារ ប្រកួតច្រើនធ្វើឲ្យពួកគេមានប្រាក់ចំនូលយកមកផ្គត់ផ្គង់ជីភាពអំឡុងពេលហ្វឹកហាត់ពង្រឹងសមត្ថភាព។

លោកថា បច្ចុប្បន្ននេះ កម្មវិធីប្រកួតថ្នាលមានតិចតួចណាស់ទីផ្សារចង្អ្រៀង កត្តាកង្វះ ទីផ្សារ ប្រកួតទាំងអស់នេះហើយ ធ្វើឲ្យធនធានថ្នាល់ខ្វះខាត់លើអាហាររូបបត្ថម្ភក្នុងការជួយ ឲ្យ រាង្គកាយមាំមួន ហើយក៏ជាកក្តាដែលធ្វើឲ្យពួកគេពុំមានទឹកចិត្តបន្តហ្វឹកហាត់។

គ្រូបង្វឹករូបនេះ បានគូសបញ្ជាក់ទៀតថា ជាក់ស្តែងកីឡាករធានធានថ្នាលវ័យក្មេងដែល កំពុងហ្វឹកហាត់នៅក្នុងក្លិបលោកផ្ទាល់ ពួកគេមានទីផ្សារប្រកួតក្នុងមួយខែម្តង ដែល ជួយឲ្យគេមានប្រាក់ចំនូលខ្លះៗទប់ក្នុងការហូបចុកអំឡុងពេលហ្វឹកហាត់។

ការហូបចុកបានគ្រប់គ្រាន់ លោក ជឿថា ក្លិបរបស់លោក ពី២ទៅ៣ឆ្នាំទៅមុខទៀត ពួកគេនឹងក្លាយជាធនធានល្អៗមានគុនភាពជួយផ្សព្វផ្សាយគុនខ្មែរទៅកាន់ឆាកអន្តរជាតិ។

គួរឲ្យដឹងដែរថា បច្ចុប្បន្នក្លិបប្រដាល់គុនខ្មែររបស់លោកគ្រូពេជ្រ សុផាន់ កំពុង តែ រាប់ រង បង្វឹកយុវជនថ្នាលគុនខ្មែរជិត២០នាក់ ហើយយុវជនថ្នាលទាំងនោះ ជាយុវជនដែលមាន សមត្ថភាព ព្រោះពេលចេញប្រកួតម្តងៗលទ្ធផលឈ្នះច្រើនជាងចាញ់ ៕

រូបភាព ៖ ជីម ភារ៉ា អត្ថបទ៖ ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner