រយ:ពេល ៦ខែ កូនឈើសរុបជាង ៥៥ម៉ឺនដើម ត្រូវបានបណ្តុះដោយ មន្ទីរបរិស្ថាន រាជធានី -ខេត្ត សម្រាប់យុទ្ធនាការចែកកូនឈើ ១លានដើម ជូនប្រជាពលរដ្ឋដាំរៀងរាល់ឆ្នាំ
អត្ថបទដោយ៖
ជិន ម៉ាដេប៉ូ
(ភ្នំពេញ)៖ គិតរហូតមកដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថាន បានបណ្តុះ កូនឈើសរុបចំនួន ៥៥៦,៨៧៩ ដើម និងការចែកជូនកូនឈើ ជាបន្តបន្ទាប់ ដល់ប្រជា ពលរដ្ឋ យកទៅដាំតាមផ្ទះ សាលារៀន វត្តអារាម សហគមន៍ បានចំនួន២០៥ ៣៦៨ដើម។ នេះបើតាមការឱ្យដឹងពីសំណាក់ក្រសួងបរិស្ថាន។
ប្រភពខាងលើនេះបានឱ្យដឹងដែរថា៖ដើម្បីរួមចំណែកបង្កើនភាពបៃតងស្របនឹងយុទ្ធសាស្រ្ដ ចក្រា វិស័យបរិស្ថាន ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការ ១០ តុលា ស្តីពីរៀបចំបណ្តុះ កូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ចំនួន១លានដើម ជារៀងរាល់ឆ្នាំ ចាប់ពីឆ្នាំ ២០២៤ នេះ។
សម្រាប់ ការដាំដើមឈើ គឺស្របទៅនឹងស្ថានភាពដី សំដៅឱ្យមានការដាំដើមឈើ ឱ្យច្រើនជាងការកាប់ ដើម្បីបង្កើនការដាំដុះឈើ បង្កើនគម្របព្រៃឈើឱ្យយបាន ៦០ភាគរយនៅឆ្នាំ២០៥០៕
ដោយ៖ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។