ចៅក្រមឃុំខ្លួនលោកស្រីឧកញ៉ា ឡេង ចាន់ណា (Video Inside)

លោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃុំខ្លួនហើយ ក្រោយការសាកសួររយៈពេលមួយថ្ងៃរួចមកនេះ។

អយ្យការអមសាលាដំបូងខេត្តសៀមរាប បានថ្លែងថា មនុស្សបីនាក់ដែលបានឃុំខ្លួនថ្ងៃទី១៣មីនានេះ រួមមានឈ្មោះ ឡេង ចាន់ណា អគ្គនាយិកាក្រុមហ៊ុនប្រ៊ីលានស៊ីធីវើល…ឈ្មោះ ចាន់ ឃីន អគ្គនាយករងក្រុមហ៊ុន និងឈ្មោះ ផុន សាមាន ដែលជាអគ្គនាយករងក្រុមហ៊ុនផងដែរ។

លោកស្រីឧកញ៉ា ឡេង ចាន់ណា និងបក្ខពួកត្រូវបានសមត្ថកិច្ចឃាត់ខ្លួន នៅថ្ងៃទី១២ មីនា ឆ្នាំ២០២៤ យោងតាមដីកាតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប។ ជនសង្ស័យទាំងបីនាក់បានជាប់ពាក់ព័ន្ធនឹង «បទលើ្មសឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់»។

ads banner