កម្ពុជាបណ្តេញជនបរទេស ១៧នាក់ ពាក់ព័ន្ធគ្រឿងញៀន (Video Inside)

ជនបរទេសជាតិម៉ាឡេស៊ី និងឥណ្ឌូណេស៊ីចំនួន ១៧នាក់ ត្រូវបានសម្រេចបណ្តេញចេញពីប្រទេសកម្ពុជា ក្រោយការចាប់ខ្លួនក្នុងប្រទេសកម្ពុជា ពាក់ព័ន្ធនឹងគ្រឿងញៀន។

នាយកមន្ទីរប្រឆាំងគ្រឿងញៀន លោក ឃឹង សារ៉ាត់ បានឱ្យដឹងថា ជនជាតិម៉ាឡេស៊ីចំនួន ៣នាក់ និងជនជាតិឥណ្ឌូនេស៊ីចំនួន ១៤នាក់ ដែលត្រូវបានបង្ក្រាបក្នុងបទល្មើសគ្រឿងញៀន ប្រព្រឹត្តនៅក្នុងក្លឹបកម្សាន្ត ហ្កាឡាក់ស៊ី១៤២ ភូមិព្រែកស៊ីង សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីរៀបចំឯកសារបណ្តេញពីកម្ពុជា។

ក្នុងការបង្ក្រាបនោះ ក៏មានការឃាត់ខ្លួនជនជាតិខ្មែរ ១១នាក់ទៀតផងដែរ ក្នុងនោះ ៥នាក់ត្រូវបញ្ជូនទៅតុលាការ និង៦នាក់ទៀតត្រូវបញ្ជូនទៅមណ្ឌលព្យបាលស្តារនិតិសម្បទា។ គ្រឿងញៀនដែលបង្ក្រាបបានក្នុងក្លឹបកម្សាន្តហ្កាឡាក់ស៊ី១៤២នោះ រួមមានមេតំហ្វេតាមីន (ICE) ទម្ងន់៧៩.៧២ក្រាម, គ្រឿងញៀនអ៊ិចស្តាស៊ី MDMA ទម្ងន់៦៣.៣៨ក្រាម និងសារធាតុញៀនប្រភេទកេតាមីន (Ketamine) ទម្ងន់ ៨.៥២ ក្រាម។

ads banner