សកម្មជនគណបក្សប្រឆាំងបន្តផ្តាច់ខ្លួន ចូលរួមជាមួយគណបក្សប្រជាជន (Video Inside)

ការយល់ឃើញថា គណបក្សប្រជាជនកម្ពុជា គឺជាម្លប់នៃសន្តិភាពរបស់ប្រទេសជាតិ បាននាំឱ្យសកម្មជនគណបក្សប្រឆាំង បានបន្តផ្តាច់ខ្លួន និងស្នើចូលរួមជីវភាពនយោបាយជាមួយ។

ក្រោយការបោះឆ្នោតសកលខែកក្កដា ឆ្នាំ២០២៣ ដែលមានពលរដ្ឋបានគាំទ្រគណបក្សប្រជាជនកម្ពុជា ក្នុងការរៀបចំរដ្ឋាភិបាលអាណ្ណត្តិថ្មីទី៧, សកម្មជននានា របស់ក្រុមធ្វើនយោបាយប្រឆាំងទាំងក្នុង និងក្រៅប្រទេស ត្រូវគេឃើញបាននាំគ្នា ស្នើចូលរួមជីវភាពនយោបាយជាបន្តបន្ទាប់ ជាមួយគណបក្សប្រជាជនកម្ពុជា។

នៅថ្ងៃទី១៣ មីនា ឆ្នាំ២០២៤, អនុប្រធានគណបក្សឆន្ទៈខ្មែរ លោក កៀន វ៉ាង នៃក្រុងច្បារមន ខេត្តកំពង់ស្ពឺ បានប្រកាសផ្តាច់ខ្លួនចេញពីគណបក្សរបស់ខ្លួន និងបានស្នើសុំចូលរួមជីវភាពនយោបាយ ជាមួយគណបក្សប្រជាជនកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់មុននេះរួចមកហើយថា សម្តេចនឹងទទួលស្វាគមន៍ ចំពោះបណ្តាអ្នកនយោបាយប្រឆាំងនានាទាំងអស់ ក្នុងការវិលត្រឡប់មករួមរស់ ក្រោមដំបូលសន្តិភាព និងនយោបាយជាតិរបស់ខ្លួនវិញ លើកលែងតែមេខ្លោងទណ្ឌិត សម រង្ស៊ី តែម្នាក់ប៉ុណ្ណោះ។

ads banner