ក្រសួងមហាផ្ទៃគ្រោងនឹងធ្វើតេស្តជាលើកទី២ ស្វែងរកមន្ត្រីមានសារធាតុញៀន (Video Inside)

ក្រសួងមហាផ្ទៃដែលបញ្ចប់ការពិនិត្យរកសារធាតុញៀន លើមន្ត្រីរបស់ខ្លួនលើកទី១ គ្រោងនឹងរៀបចំការធ្វើតេស្តដដែលជាលើកទី២ នៅថ្ងៃខាងមុខថែមទៀត។ ការធ្វើតេស្តលើកទី១ គឺរវាងពីខែតុលា ឆ្នាំ២០២៣ ដល់ខែមីនា ឆ្នាំ២០២៤។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានបញ្ជាក់នៅថ្ងៃនេះថា «ក្រសួងមហាផ្ទៃ នឹងពិចារណាកំណត់ពេលវេលាណាមួយទៀត ដើម្បីពិនិត្យរកសារធាតុញៀនជាលើកទី២ លើមន្រ្តីរបស់ខ្លួន»។

ក្រសួងមហាផ្ទៃ គឺជាក្រសួងឈានមុខគេមួយ នៅក្នុងចំណាត់ការបណ្តេញមន្ត្រីក្រោមបង្គាប់ ដែលពាក់ព័ន្ធនឹងគ្រឿងញៀនចេញពីតំណែង និងក្របខណ្ឌ។ មន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងថា ក្នុងរយៈពេលជាង៦ខែមកនេះ «មន្រ្តីនគរបាលជាតិចំនួនជាង ១០០នាក់ហើយ ដែលត្រូវបានបណ្តេញចេញពីក្របខណ្ឌ ដោយសារតែពាក់ព័ន្ធគ្រឿងញៀន»។

ads banner