ក្រុមហ៊ុនយក្សអាមេរិក Ford បន្លំពន្ធគយឡាន ១៦ម៉ឺនគ្រឿង

បរទេស៖ អាជ្ញាធរបានឲ្យដឹងថា ក្រុមហ៊ុនរថយន្តយក្សរបស់អាមេរិក Ford បានយល់ព្រមបង់ប្រាក់ចំនួន ៣៦៥លានដុល្លារ ដើម្បីដោះស្រាយបណ្តឹងរដ្ឋប្បវេណី ពាក់ព័ន្ធនឹងការក្លែងបន្លំពន្ធគយ ករណីចោទថា ប្រភេទរថយន្តដឹកទំនិញ តែនាំចូល បន្លំធ្វើជារថយន្តដឹកអ្នកដំណើរ ក្នុងគោលដៅបង់ពន្ធទាប។

នាយកដ្ឋានយុត្តិធម៌អាមេរិកបាននិយាយថា ក្រុមហ៊ុន Ford បានព្យាយាមជៀសវាងការបង់ពន្ធខ្ពស់ លើរថយន្ត ត្រេនស៊ីត ខនណេក យូធីលីធី (Transit Connect utility) ដែលនាំចូលពីប្រទេសទួកគីប្រហែល ១៦៣០០០គ្រឿង ចន្លោះពីឆ្នាំ២០០៩ ដល់ ឆ្នាំ២០១៣។

ក្រុមហ៊ុន ហ្វត (Ford) បានតតាំងនឹងករណីនេះ នៅក្នុងតុលាការ អស់ជាច្រើនឆ្នាំ ដោយលើកហេតុផលថា កៅអីខាងក្រោយ គឺជារថយន្តដឹកអ្នកដំណើរ ពិតមែន។ ប៉ុន្តែ នាយកដ្ឋានយុត្តិធម៌អាមេរិកចោទប្រកាន់ថា ក្រុមហ៊ុន Ford បានដំឡើងកៅអីខាងក្រោយ ក្លែងក្លាយ ដើម្បីធ្វើឱ្យរថយន្តនោះមើលទៅដូចជា រថយន្តដឹកអ្នកដំណើរ។

យ៉ាងណាមិញ កាលពីថ្ងៃចន្ទ ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាមួយនឹងការបង់ប្រាក់ ៣៦៥ លានដុល្លារនេះ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner