យុទ្ធនាការប្រមូលដបត្រឡប់មកវិញ កំពុងទទួលបានការគាំទ្រពីវិស័យបដិសណ្ឋារកិច្ចរបស់កម្ពុជា

ភ្នំពេញ ថ្ងៃទី ១៤ ខែ មីនា ឆ្នាំ ២០២៤ – យុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលមានការចូលរួមដោយអាជីវកម្មក្នុងផ្នែកសេវាកម្មម្ហូបអាហារ និង វិស័យបដិសណ្ឋារកិច្ចក្នុងស្រុកនៅកម្ពុជាក៏កំពុងបញ្ចប់ឆ្នាំដំបូង នៃយុទ្ធនាការថ្មីនេះដែរ។ ចាប់តាំងពីការសាកល្បងកាលពីខែកុម្ភៈ ឆ្នាំ ២០២៣ មក ឥឡូវនេះមានចំនួនពីរពាន់បារ និងភោជនីយដ្ឋានដែលបានបានចូលរួមក្នុងយុទ្ធនាការនេះ។ អាជីវកម្មទាំងនេះបានប្រគល់សំបកដបផលិតផលរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាមកវិញ ដែលមានដូចជា Heineken®, Tiger, ABC, និង Anchor ដែលត្រូវបានប្រើប្រាស់ដោយអតិថិជននៅក្នុងហាងរបស់ពួកគេ។

យុទ្ធនាការនេះមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ឡើងវិញ និងកាត់បន្ថយកាកសំណល់នៅក្នុងវិស័យនេះផងដែរ។ បន្ទាប់ពីបានពង្រីកយុទ្ធនាការនេះនៅជុំវិញទីក្រុងភ្នំពេញមកហើយ ជំហានបន្ទាប់គឺនឹងពង្រីកទៅកាន់បារ និងភោជនីយដ្ឋានផ្សេងទៀតនៅក្នុងប្រទេសទាំងមូល។ ចក្ខុវិស័យ និងការប្តេជ្ញាចិត្តរបស់យុទ្ធនាការប្រមូលដបត្រឡប់មកវិញត្រូវបានចែករំលែកជាលើកដំបូងនៅក្នុងវេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំដែលរៀបចំដោយគណៈកម្មាធិការធុរកិច្ចបៃតងនៃ EuroCham Cambodia កាលពីថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២៣។ នៅចំពោះមុខតំណាងជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា អ្នកដឹកនាំឧស្សាហកម្ម អាជីវកម្ម អ្នកផ្តើមគំនិត និង អ្នកបង្កើតគោលនយោបាយ វេទិកានេះក៏បានធ្វើការទទួលស្គាល់ធុរកិច្ចកម្ពុជាចំនួន ១៤ សម្រាប់តួនាទីក្នុងការទទួលបាន ជើងឯកយុទ្ធនាការប្រមូលដបត្រឡប់មកវិញ។

លោក Anne Guerineau អ្នកគ្រប់គ្រងទូទៅនៃក្រុមបដិសណ្ឋារកិច្ច Pancam ដែលជាអ្នកចូលរួមយុទ្ធនាការប្រមូលដបត្រឡប់មកវិញដំបូងបាននិយាយថា៖ «ភោជនីយដ្ឋាន Le Moon ដែលជាបារនៅលើដំបូលដំបូងគេដែលអាចឃើញទេសភាពដ៏ស្រស់ស្អាតនៃទីក្រុងភ្នំពេញ និងទន្លេមេគង្គចាប់តាំងពីឆ្នាំ ២០១០ មក។ យើងមានមោទនភាពក្នុងការផ្តល់ជូននូវទិដ្ឋភាពដ៏ស្រស់ស្អាត មិនត្រឹមតែបេតិកភណ្ឌរបស់ទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអនាគតដ៏បៃតងនៅទីនេះផងដែរ។ ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម យើងបានដាក់ឱ្យដំណើរការនូវគំនិតផ្តួចផ្តើមដែលគិតគូរពីបរិស្ថានដែលជាជំហានដំបូងរួមមាន កម្មវិធីកែច្នៃឡើងវិញដើម្បីបង្វែរកាកសំណល់កញ្ចក់ចេញពីកន្លែងចាក់សំរាម ជីកំប៉ុសពីសំណល់អាហារ និងការកែច្នៃឡើងវិញនូវប្រេងឆាដែលប្រើរួចទៅជាជីវឥន្ធនៈ ការវេចខ្ចប់ប្រើក្រដាសជំនួសផ្លាស្ទិចដែលអាចប្រើតែម្តង។ ការគាំទ្រយុទ្ធនាការប្រមូលដបត្រឡប់មកវិញនេះគឺជាចលនា មួយក្នុងការបញ្ចូលវិធីសាស្ត្រប្រើប្រាស់ឡើងវិញបន្ថែមទៀតនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់យើង និងផ្តល់សិទ្ធិអំណាចដល់បុគ្គលិកសេវាកម្មជួរមុខរបស់យើងដើម្បីធ្វើសកម្មភាពដើម្បីបរិស្ថានរបស់កម្ពុជា។

លោក លី កងវង ម្ចាស់ក្រុមហ៊ុន Temple Group ក៏ជាអ្នកចូលរួមយុទ្ធនាការនេះតាំងពីដំបូងបានមានប្រសាសន៍ថា៖ «ម៉ាក Temple កើតចេញពីចំណង់ចំណូលចិត្តរបស់យើងក្នុងភាពជាសហគ្រិនខ្មែរ និងសេចក្តីស្រឡាញ់ដែលយើងមានចំពោះសហគមន៍របស់យើង ការបង្កើតអាជីវកម្មសេវាកម្មម្ហូបអាហារ និងការផ្តល់ជូនការកម្សាន្ត ដើម្បីបង្កើតការជួបជុំដែលបង្ហាញពីបដិសណ្ឋារកិច្ច និងវប្បធម៌ខ្មែរដល់ភ្ញៀវអន្តរជាតិ។ ដើម្បីធ្វើដូច្នេះបានយូរអង្វែង យើងជឿជាក់លើការទទួលយកការអនុវត្តប្រកបដោយនិរន្តរភាពបន្ថែមទៀតពីការគាំទ្រក្នុងស្រុក ការថែរក្សាបរិស្ថានបៃតងរហូតដល់ការកែច្នៃគ្រឿងសង្ហារឹមប្រកបដោយភាពច្នៃប្រឌិតសម្រាប់ការតុបតែង។ យើងមានមោទនភាពដែលបានរួមចំណែក ក្នុងការប្រគល់សំបកដបត្រឡប់ទៅវិញដើម្បីបរិស្ថានរបស់ប្រទេសកម្ពុជា!»។ ផ្តួចផ្តើមដោយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា យុទ្ធនាការប្រមូលដបត្រឡប់មកវិញគាំទ្រយ៉ាងខ្លាំងដល់មហិច្ឆតា «ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ» របស់ក្រុមហ៊ុនផលិតស្រាបៀរដែលកំណត់គោលដៅច្បាស់លាស់ និងមហិច្ឆិតាក្នុងការជំរុញការប្រើប្រាស់ឡើងវិញ និងអព្យាក្រិតកាបូនមិនត្រឹមតែផលិតកម្មរបស់ខ្លួននៅឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងខ្សែសង្វាក់តម្លៃទាំងមូលនៅឆ្នាំ ២០៤០ ។ ជាមួយនឹងអាជីវកម្មសេវាកម្មម្ហូបអាហារ និងវិស័យបដិសណ្ឋារកិច្ចក៏ជាជំហានមួយដោយចេតនាផងដែរ ព្រោះវិស័យនេះប្រើប្រាស់សំបកដបភាគច្រើនរបស់អ្នកផលិតស្រាបៀរនៅលើទីផ្សារ។

លោកស្រី Helen Heng អ្នកគ្រប់គ្រងផ្នែកនិរន្តរភាព ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «ការកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថានគឺមិនត្រឹមតែការកាត់បន្ថយផលប៉ះពាល់បរិស្ថាននៅក្នុងរោងចក្រផ្ទាល់របស់យើងប៉ុណ្ណោះទេ យើងយកចិត្តទុកដាក់យ៉ាងខ្លាំងនូវទំនួលខុសត្រូវរបស់យើងក្នុងការកាត់បន្ថយការខ្ជះខ្ជាយ និងបង្កើនការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពនៅក្នុងដំណើរការផលិតកម្មទាំងអស់របស់យើង ចាប់តាំងពីការដាំដុះស្រូវរហូតដល់ការបង្កើតផលិតផលចុងក្រោយ។ ការទទួលយកការអនុវត្តការបង្កើនការប្រើប្រាស់ឡើងវិញគឺជាគន្លឹះដែលអាចមើលឃើញពីរបៀបដែលយើងផលិតស្រាបៀររបស់យើងនាពេលបច្ចុប្បន្ន។ ដោយភាពជាដៃគូជាមួយក្រុមហ៊ុន Berkeley Energy Commercial Industrial Solutions (BECIS) រោងចក្រជីវម៉ាសរបស់យើងនៅភ្នំពេញប្រើប្រាស់អង្កាមពីរោងម៉ាស៊ីនកិនស្រូវក្នុងស្រុក និងកសិករ ដើម្បីបង្កើតថាមពលកម្ដៅដែលអាចកើតឡើងវិញសម្រាប់រោងចក្រផលិតស្រាបៀររបស់យើង។ គ្រាប់ធញ្ញជាតិដែលបានប្រើហើយបានបានបន្សល់ទុកជាកាកសំណល់បន្ទាប់ពីការផលិតស្រាបៀររបស់យើងក៏ត្រូវបានយកទៅប្រើជាចំណីសត្វផងដែរ។ យើងក៏កំពុងពិចារណាលើការប្រើប្រាស់ឡើងវិញនូវសំបកវេចខ្ចប់ផលិតផលរបស់យើងដែលជាកត្តាសំខាន់ក្នុងការបោះជំហានមួយទៅរកសង្វាក់តម្លៃមិនបញ្ចេញផលប៉ះពាល់យ៉ាងពេញលេញ។ ការដោះស្រាយជាមួយដបផលិតផលគ្រាន់តែជាដំណាក់កាលដំបូងនៃដំណើរដ៏ឆ្ងាយ និងទាមទារឆ្ពោះទៅរកការសម្រេចបាននូវការបង្កើនការប្រើប្រាស់ឡើងវិញកាន់តែខ្ពស់ក្នុងដំណាក់កាលការវេចខ្ចប់។ ឥឡូវនេះយើងផ្តោតលើដៃគូប្រមូលផ្តុំដើម្បីបង្កើតជាប្រព័ន្ធអេកូដែលអាចគាំទ្រដល់ការដោយស្រាយបញ្ហានេះបានច្រើន។ យើងមិនអាចធ្វើសកម្មភាពទាំងនេះតែម្នាក់ឯងបានទេ»។

លោក Andy Hewson នាយកគ្រប់គ្រងនៃ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍បន្ថែមថា៖ «បង្កើតភាពរីករាយជាមួយគ្នាយ៉ាងពិតប្រាកដដើម្បីជំរុញពិភពលោកឱ្យកាន់តែប្រសើរឡើង នោះហើយជាអ្វីដែលជំរុញលើកទឹកចិត្តពួកយើងនៅ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ។ យើងដឹងថា ដើម្បីសម្រេចគោលបំណងរបស់យើង យើងក៏ត្រូវការអ្នកផ្សេងទៀតពីខ្សែសង្វាក់តម្លៃរបស់យើងជាផ្នែកនៃដំណើរនេះផងដែរ។ ពេលយើងសង្កេតឃើញបារ និងភោជនីយដ្ឋាននានាដែលជាដៃគូររបស់យើងមានភាពសកម្មក្នុងការលើកកម្ពស់ការអនុវត្តការប្រគល់សំបកដបត្រឡប់មកវិញ បានធ្វើឱ្យយើងរីករាយណាស់ ដោយសារពួកគេគឺជាអ្នកបង្កើតវប្បធម៌ដ៏សំខាន់ដែលអាចធ្វើឱ្យសកម្មភាពសាមញ្ញប្រកបដោយនិរន្តរភាពដែលអាចធ្វើឱ្យអ្នកប្រើប្រាស់អាចយកជាគំរូបាន។ យើងសង្ឃឹមថាសកម្មភាពរបស់ពួកគេនឹងបំផុសគំនិតបន្ថែមទៀតក្នុងវិស័យនេះដើម្បីចូលរួមក្នុងយុទ្ធនាការយើង ហើយធ្វើឱ្យវាកាន់តែធំជាងមុន»។ អ្នកសង្កេតការណ៍ក្នុងឧស្សាហកម្មកត់សម្គាល់ថា ការបង្កើនការយល់ដឹងអំពីដានបរិស្ថានកាន់តែទូលំទូលាយ និងនិន្នាការកើនឡើងនៃបុគ្គល និងអាជីវកម្មដែលកំពុងធ្វើសកម្មភាពទាំងនេះ។

លោក Alvin Sinclair នាយកគ្រប់គ្រងនៃ Top 30 Bars ដែលជាភ្លេតហ្វមប្រចាំតំបន់សម្រាប់ការទទួលស្គាល់បារកំពូលៗរបស់អាស៊ី និងផ្នែកក្រឡុកស្រា ដែលបានចុះផ្សាយនៅកម្ពុជាលើកដំបូងនៅឆ្នាំ ២០២៣ បានមានប្រសាសន៍ថា៖ «រាល់ដបដែលប្រគល់ទៅវិញគឺជាបទពិសោធន៍បន្ថែមមួយ និងជារឿងរ៉ាវដែលត្រូវតែបន្តអនុវត្ត។ វាពិតជាអស្ចារ្យណាស់ដែលបានឃើញបារ និងភោជនីយដ្ឋានបញ្ចូលសកម្មភាពការប្រើប្រាស់ប្រកបដោយនិរន្តរភាពទៅក្នុងស្នូលនៃបទពិសោធន៍របស់អតិថិជន បង្កើតបរិយាកាសនៃភាពរីករាយ។ យុទ្ធនាការប្រមូលដបត្រឡប់មកវិញជាចំណែកមួយ និងការងារជាច្រើនទៀតដែលវិស័យនេះចាប់ផ្តើមអនុវត្តតាម រួមទាំងការហាមឃាត់ការប្រើប្រាស់ផ្លាស្ទិកដែលអាចប្រើបានតែម្តង និងការកែច្នៃឡើងវិញ។ ដោយមានមនុស្សកាន់តែច្រើន និងអាជីវកម្មធ្វើសកម្មភាពកាត់បន្ថយកាកសំណល់ និងផ្សព្វផ្សាយការប្រើប្រាស់ឡើងវិញ ទំនួលខុសត្រូវនេះបង្កើតជាសេចក្តីថ្លែងការណ៍អំពីកម្រិតដែលមនុស្សជំនាន់នេះយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងធនធានដែលប្រទេសដ៏ស្រស់ស្អាតរបស់យើងបានផ្តល់មកយើង។ យើងសូមថ្លែងអំណរគុណចំពោះអ្នកបង្កើតផ្តួចផ្តើមគំនិតនៅក្នុងវិស័យនេះដែលជួយជំរុញយើងឆ្ពោះទៅរកអនាគតប្រកបដោយនិរន្តរភាពជាងមុន»៕ អត្ថបទ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner