លោក ថាក់ស៊ីន បង្ហាញខ្លួនជាសាធារណៈលើកដំបូង

បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ក្នុងថ្ងៃព្រហស្បតិ៍នេះ បានទៅទស្សនាប្រាសាទនៅទីក្រុងបាងកក ដែលនេះជាការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីលោកត្រូវបានដោះលែង ក្រោយរងការចោទប្រកាន់ពីបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភអំណាច។

បណ្តាប្រព័ន្ធផ្សព្វផ្សាយនៅខាងមុខទីសក្ការបូជា បានផ្តិតយករូបភាពរបស់លោក ថាក់ស៊ីន ពាក់អាវយឺតពណ៌ខៀវ និងទៅធ្វើការបន់ស្រន់ចាប់តាំងពីម៉ោង ៥ព្រឹកថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់មកនៅថ្ងៃដដែល លោក ថាក់ស៊ីន នឹងធ្វើដំណើរទៅកាន់ស្រុកកំណើតក្នុងទីក្រុងឈៀងម៉ៃ ដើម្បីជួបអ្នកគាំទ្រ និងក្រុមគ្រួសារសាច់ញាតិរបស់គាត់។

លោក ថាក់ស៊ីន ត្រូវបានអមដំណើរដោយកូនស្រីពៅរបស់គាត់ គឺអ្នកនាង ផែថងថាន ដែលបច្ចុប្បន្នជាប្រធានគណបក្សភឿថៃ រួមទាំងស្វាមី។
លោក ថាក់ស៊ីន បានវិលត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហាឆ្នាំមុន ក្រោយនិរទេសខ្លួនឯងអស់រយៈពេល ១៥ឆ្នាំ ហើយភ្លាមៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ក្រោមបទចោទប្រកាន់តាំងពីសម័យលោកកាន់អំណាច។

ប៉ុន្តែការកាត់ទោសលើលោក ថាក់ស៊ីន ត្រូវបានបន្ថយមកនៅត្រឹម ១ឆ្នាំ ដោយព្រះមហាក្សត្រថៃ មហាវិច្ឆិរ៉ា ឡុងកន។ ក្នុងខែកុម្ភៈ រដ្ឋាភិបាលថៃក៏បានអះអាងដែរថា លោក ថាក់ស៊ីន មានសិទ្ធិទទួលបានការដោះលែងមុនពេលកំណត់ ដោយសារតែអាយុ និងសុខភាពរបស់លោក៕

ប្រភព៖ AFP ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner