មន្ទីរទេសចរណ៍ខេត្តបាត់ដំបងកំណត់ឱ្យអ្នកបើកបរម៉ូតូកង់បីដឹកភ្ញៀវទេសចរមានឯកសណ្ឋាន

បាត់ដំបង៖ជាផ្នែកមួយនៃការកម្ពស់សុវត្ថិភាពនិងជំនឿទុកចិត្ត សម្រាប់ភ្ញៀវ ក៏ដូចជាការបង្កើតឱ្យមានសណ្ដាប់ធ្នាប់សោភណ ភាពទីក្រុងផងមន្ទីរទេសចរណ៍ខេត្តបាត់ដំបងបានរៀបចំនូវអត្តសញ្ញាណនិងឯកសណ្ឋានជូនដល់អ្នកបើកបររត់រ៉ឺម៉កម៉ូតូកង់បីបម្រើសេវា ដឹកជញ្ជូនភ្ញៀវទេសចរ ដែលមកទស្សនាខេត្ត ជង្រុក ស្រូវមួយនេះ។ប៉ុន្តែការកំណត់នេះឈរលើគោលការណ៍ ស្ម័គ្រ ចិត្ត។

លោក ហម អរុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានឱ្យដឹងថា ការកំណត់អត្តសញ្ញាណនិងឯកសណ្ឋានអ្នករត់ រ៉ឺម៉កម៉ូតូកង់បីនេះ មិនបានតម្រូវអ្នកដែលប្រកបរបររត់ម៉ូតូកង់បី ទូទៅ នោះទេ គឺធ្វើឡើងសម្រាប់តែអ្នកបើកបរម៉ូតូកង់បីដឹក ភ្ញៀវទេសចរ។ពិសេសដឹកភ្ញៀវទេសចរបរទេស។ប៉ុន្តែការ កំណត់នេះធ្វើឡើងដោយឈរលើគោលការណ៍ស្ម័គ្រចិត្ត។។

លោកអនុប្រធានមន្ទីរទេសចរណ៍បានធ្វើការពន្យល់អំពីនីតីវិធីចំពោះអ្នករត់ម៉ូតូកង់ដែលចង់ធ្វើអត្តសញ្ញាណនិងឯកសណ្ឋានសម្គាល់។ លោកក៏បានបង្ហាញអំពីអត្ថប្រយោជន៍សម្រាប់មកចុះឈ្មោះផងដែរ។លោកថា អ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរ ដែលបាន មកចុះឈ្មោះនិងសុំការអនុញ្ញាត នឹងទទួលបាននូវអត្ថ ប្រយោ ជន៍ ជាច្រើនដូចជាឯកសណ្ឋាន”ស្ទីកឃ័រ”សម្រាប់បិទ លើយាន ជំនិះ ថែមទាំងមានកាតសម្គាល់ខ្លួន។ ជាពិសេសពួកគាត់មាន ឱកាសចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលផ្សេងៗ ដែលពាក់ព័
ន្ធ ទៅ នឹងវិជ្ជាជីវៈនៃមុខរបររបស់ខ្លួន។

ផែនការរៀបចំរបស់មន្ទីរទេសចរណ៍នេះ ត្រូវបានប្រជាពលរដ្ឋ ក៏ដូចជាអ្នកប្រកបរបរដឹកភ្ញៀវក្នុងខេត្តសាទរ ពីព្រោះធ្វើបែប នេះមិនត្រឹមតែបង្កើនជំនឿទុកចិត្តសម្រាប់ភ្ញៀវប៉ុណ្ណោះទេ តែក៏រួមចំណែកលើកកម្ពស់នៃមុខរបរនិងសោភណភាពទីក្រុងផងដែរ។

តាមរយៈនៃកិច្ចសម្ភាសជាមួយភ្នាក់ងារទូរទស្សន៍អប្សរា អ្នក ប្រកបរបររត់ម៉ូតូកង់បីបាន បង្ហាញការគាំទ្រនិងសាទរ ដែលមន្ទីរទេសចរណ៍ខេត្តបាត់ដំបងរៀបចំការកំណត់នូវអត្តសញ្ញាណ និងឯកសណ្ឋានអ្នកបើកម៉ូតូកង់បីដែលដឹកភ្ញៀវ។
សូមជម្រាបថាក្នុងសេចក្តីជូនដំណឹងរបស់មន្ទីរទេសចរណ៍ខេត្តបាត់ដំបងកាលពីពេលថ្មីៗនេះបានប្រាប់ដល់អ្នកបើកម៉ូតូកង់បីដឹកភ្ញៀវទេសចរសូមអញ្ជើញមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតនិងឯកសណ្ឋានដើម្បីកំណត់អត្តសញ្ញាណម៉ូតូកង់បី(ដឹកភ្ញៀវទេសចរ)ជាពិសេសភ្ញៀវអន្តរជាតិ ដើម្បីធានាបាននូវ សុវត្ថិភាព និងផ្តល់នូវទំនុកចិត្តជូនដល់ដល់ភ្ញៀវទេសចរ។ បន្ទាប់ ពីការជូនដំណឹង ឃើញថា ការចុះឈ្មោះមានចំនួន ច្រើន ហួសពីការរំពឹងទុករបស់មន្ទីរ។

គប្បីដឹងផងដែរថា ខេត្តបាត់ដំបងមិនត្រឹមតែជាខេត្តជង្រុកស្រូវ ដ៏ធំរបស់ប្រទេសប៉ុណ្ណោះទេ តែក៏ជាខេត្តមានសក្តានុពលលើ
វិស័យទេសចរផងដែរ ដែលរួមមានទាំងរមណីយដ្ឋានធម្មជាតិ រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្រ្ត និងរមណីយដ្ឋានកែច្នៃទៀត
ផង។
ក្នុងឆ្នាំ២០២៣ កន្លងទៅខេត្តមានរមណីយដ្ឋានគោលដៅ ទេសចរណ៍សំខាន់ៗ មាន១៥ទីតាំង,សណ្ឋាគារចំនួន ៤៨កន្លែង ភោជនីយដ្ឋានអាហារដ្ឋានចំនួន២១៧កន្លែង ,ទីកន្លែងម៉ាស្សាស្ប៉ាស្តង់ដារចំនួន ៦កន្លែង ,ខារ៉ាអូខេចំនួន ២៧កន្លែង, ក្លឹបកម្សាន្តចំនួន២កន្លែង, បៀរហ្គាដិនមួយកន្លែង និងកីឡាទេសចរណ៍ចំនួន៧កន្លែង ហើយចំណូលដែល បាន ពីភ្ញៀវទេសចរ បានផ្ដល់ឱកាសការងារជូនប្រជាពលរដ្ឋដោយ ផ្ទាល់ចំនួន៤ ៥៩៧ នាក់ និងប្រយោល ១០នាក់ផ្សេងទៀត។
ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនកន្លងទៅនេះ ខេត្តបាត់ ដំបងទទួលភ្ញៀវមកកម្សាន្តជិត ៩ម៉ឺននាក់៕

អត្ថបទ-រូបភាព ៖ អ៊ុក សំអាន បប

ads banner