បំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាប្រចាំវិទ្យាល័យប្រាសាទបល្ល័ង្ក

 កំពង់ធំ៖ លោក តាន់ ប៊ុនហុង ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តជាសមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ លោក កែវ ផល នាយកសាខាកាកបាទ ក្រហម កម្ពជា លោក សេង សារ៉ាត អភិបាលរងស្រុក ប្រាសាទ បល្ល័ង្ក មន្ត្រីសាខាកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានអញ្ជើញចូល ពិធីបំពាក់កន្សែងជូនយុវជនកាកបាទក្រហមកម្ពុជាស្រុកប្រាសាទបល្ល័ង្កចំនួន៥០នាក់ (ស្រី៤១នាក់ )ប្រចាំវិទ្យាល័យ ប្រាសាទ បល្ល័ង្ក ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

 ក្នុងឱកាសនេះលោកអភិបាលរងស្រុកប្រាសាទបល្ល័ង្ក បានផ្តាំផ្ញើដល់ក្មួយៗចូលរួមធ្វើសកម្មភាពជាក់ស្តែង ដូចជា សុវត្ថិភាពចរាចរណ៍ អនាម័យ បរិស្ថាន អប់រំថែទាំសុខភាព ដល់សហគមន៍ ចូលរួមទប់ស្កាត់ អំពើអសីលធម៌ក្នុងសង្គម ដូចជាគ្រឿងញៀន ក្មេងទំនើង អំពើហិង្សាជាដើម។

 ចំណែកលោក តាន់ ប៊ុនហុង បានលើកឡើងថា ប្រធានបទ “យុវជនកាកបាទក្រហម និងសុវត្ថិភាពចរាចរណ៍”ហាក់ដូចជា ពុំទាន់គ្រប់សាលាគោលដៅនៅឡើយទេ។ដូចនេះសូមចូល រួមថែមទៀតតាមរយៈកម្មវិធីមិត្តអប់រំមិត្ត នៅក្នុងនិងក្រៅ សាលា ជាពិសេសការងារសុវត្ថិភាពចរាចរណ៍ ។លោក បានលើកទឹកចិត្តថា យុវជននេះហើយ គឺជាភ្នាក់ងារ សំខាន់ ក្នុងការផ្លាស់ប្តូរនូវផ្នត់គំនិតជាវិជ្ជមាន។

ក្នុងឱកាសនេះដែរសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំក៏បានអំពាវនាវដល់សប្បុរសជនទាំងអស់ជួយឧបត្ថម្ភជាសម្ភារៈនិងថវិកា ក្នុងឱកាសប្រារព្ធទិវាកាកបាទក្រហមនិងអឌ្ឍចន្ទ ក្រហម ៨ ឧសភា ឆ្នាំ២០២៤ នាពេលខាងមុខនេះ៕

ដោយ៖ ប៊ុន រដ្ឋា

ads banner