អតីតស្រី្តទីមួយរបស់ហុងឌូរ៉ាសឈរឈ្មោះបោះឆ្នោត ក្រោយប្តីជាប់ទោស

គេហ្គូស៊ីហ្គាល់ប៉ា៖ អតីតស្ត្រីទីមួយរបស់ប្រទេសហុងឌូរ៉ាសបានសម្រេចឈរឈ្មោះបោះឆ្នោតប្រធានាធិបតី ក្រោយពេលដែលស្វាមីរបស់លោកស្រី ដែលធ្លាប់ធ្វើជាប្រធានាធិបតី ត្រូវបានកាត់ទោស។

លោកស្រី Ana Garcia បាននិយាយ កាលពីថ្ងៃពុធថា លោកស្រីនឹងចូលរួមប្រកួតប្រជែងការបោះឆ្នោតប្រធានាធិបតី ឆ្នាំ២០២៥ តំណាងឲ្យគណបក្ស «ជាតិ» ឬ National Party។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីនៃប្រទេសហុងឌូរ៉ាស លោក Juan Orlando Hernandez ត្រូវបានកាត់ទោសពីបទជួញដូរកូកាអ៊ីន រាប់រយតោន ទៅកាន់សហរដ្ឋអាមេរិក។ លោកបានដឹកនាំប្រទេសស្ថិតក្នុងប្លុកអាមេរិកឡាទីនមួយនេះ ចន្លោះពីឆ្នាំ២០១៤ ដល់ ២០២២។ រដ្ឋបាលអាមេរិកធ្លាប់សរសើរលោក Hernandez ប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀន កាលពីពេលដឹកនាំប្រទេស។ តែទីបំផុត លោកត្រូវបានតុលាការអាមេរិកកាត់ទោស ទៅវិញ ដោយលោកត្រូវបានធ្វើបត្យាប័ន ទៅអាមេរិក ថ្មីៗនេះ។

លោកស្រី Ana Garcia ចោទប្រកាន់ថា ការកាត់ទោសស្វាមីរបស់លោកស្រីគឺជារឿងនយោបាយ៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner