មន្រ្តីទេសចរណ៍ខេត្តកំពត អំពាវនាវឱ្យ ចូលរួមរក្សា កិត្តិយសទីក្រុងទេសចរណ៍ស្អាតអាស៊ាន
កំពត៖ មន្ទីរទេសចរណ៍ខេត្តកំពតបានរៀបចំទិវាជាតិទី ក្រុង ស្អាត លើកទី ១២ ឆ្នាំ២០២៤ ក្រោមប្រធានបទ“ទី ក្រុងស្អាត ដើម្បីទេសចរណ៍” នៅបរិវេណសួនច្បាររូបសំណាក ព្រះបាទ អង្គឌួង ក្រុងកំពតក្រោមអធិបតីភាពលោក នៃ គង់ អភិបាល រងខេត្ត និងមានការចូលរួមពីមន្ត្រីមន្ទីរ អង្គភាពពាក់ ព័ន្ធជុំវិញ ខេត្ត ប្រជាពលរដ្ឋ អាជីវករ សេវាករ បុគ្គលិកក្រុមហ៊ុន ប្រមូល សំរាម និងយុវជន សិស្សានុសិស្សជាច្រើនរយនាក់ ។ក្នុងពិធី ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃពុធ មន្ត្រីជំនាញបាន អំពាវនាវ ដល់គ្រប់ភាគីពាក់ព័ន្ធត្រូវបន្តយកចិត្តទុកដាក់ថែរក្សាកិត្តិយស ក្នុងនាមជាខេត្តទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ាន។
ប្រធានមន្ទីរទេសចរណ៍ខេត្ត លោកសយ ស៊ីណុល បានឱ្យ ដឹងថា កម្មវិធីនេះមានគោលបំណងបញ្ជ្រាបការយល់ដឹង និងការ សម្អាតទីក្រុង ក្រោមពាក្យស្លោក “ពលរដ្ឋគំរូចូល រួមគិតគូរពីបរិស្ថាន និងសោភណភាព ស្របនឹងប្រធាន បទទីក្រុងស្អាត ដើម្បីទេសចរណ៍” ។
ក្នុងឱកាសនេះដែរលោក នៃ គង់ អភិបាលរងខេត្តបាន អាន សារ លិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតដើម្ បីអបអរ សាទរ ទិវាជាតិទីក្រុងស្អាតលើកទី១២ ឆ្នាំ២០២៤ និងបានស្នើដល់គ្រប់ភាគីពាក់ព័ន្ធចូលរួមថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ សាធារណៈ សម្អាតអនាម័យបរិស្ថាន ចូលរួមទុក ដាក់សំរាម និងកាកសំណល់ឱ្យបានត្រឹមត្រូវ ។ចំពោះអាជីវករ និងអ្នកផ្តល់ សេវាទេសចរណ៍ ត្រូវរក្សាភាពថ្លៃថ្នូរ ផ្តល់ជូនសេ វា កម្មល្អ តម្លៃសមរម្យដើម្បីឱ្យទេសចរដែលទទួលសេវា ររីករាយ ក្នុងការមកសម្រាកកម្សាន្តនៅខេត្តកំពតកាន់តែច្រើន។
សូមជម្រាបថា ក្រៅពីទទួលបានពានរង្វាន់ទីក្រុងទេសចរណ៍ ស្អាតអាស៊ាន, សហគមន៍ទេសចរណ៍ត្រពាំងសង្កែ ក៏ទទួល បានជ័យលាភី និងពានរង្វាន់ចំនួន ២លើការអនុវត្តស្តង់ដារ ទេសចរណ៍អាស៊ាន ឆ្នាំ២០២៣ រួមមាន៖ ១. ស្ដង់ដារសហគ មន៍ទេសចរណ៍អាស៊ាន ២.ស្ដង់ដារផ្ទះស្នាក់សហគមន៍ទេស ចរណ៍ អាស៊ានផងដែរ ៕
ដោយ ÷ សិលា សារិន