លោក អូបាម៉ា ថា ការពារផែនដីសិន មុនស្រមៃដល់ការរស់នៅភពអង្គារ

អតីតប្រធានាធិបតីអាមេរិក លោក អូបាម៉ា បាននិយាយថា មុននឹងស្រមើស្រមៃ ទៅរកការធ្វើអាណានិគមលើភពអង្គារនោះ មនុស្សជាតិត្រូវគិតពីការការពារផែនដី សព្វថ្ងៃនេះ ឲ្យល្អប្រសើរសិនទៅល្អជាង។

លោក បារ៉ាក់ អូបាម៉ា បានលើកឡើងថា សង្គ្រាមនុយក្លេអ៊ែរ និងការប្រែប្រួលអាកាសធាតុ បច្ចុបន្ន មិនអាចរក្សាភពផែនដីក្រហម របស់យើង ឲ្យមានជីវិតយូរអង្វែងបានទេ។

លោក អូបាម៉ា បាននិយាយបែបនេះ ក្នុងសន្និសីទថាមពលកកើតឡើងវិញ ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង កាលពីថ្ងៃពុធ។ អតីតប្រធានាធិបតីអាមេរិក កាន់តំណែង ពីឆ្នាំ២០០៩ ដល់ ២០១៧ រូបនេះ ថែមទាំងនិយាយទៀតថា ការស្រាវជ្រាវអវកាស គួរតែត្រឹមប្រមូលព័ត៌មាន និងរបកគំហើញថ្មីៗ ចៀសជាង ការស្វែងរកកន្លែងថ្មី សម្រាប់មនុស្សរស់នៅ។

ការលើកឡើងរបស់លោក អូបាម៉ា ធ្វើឡើងស្របពេលមហាសេដ្ឋីពិភពលោកកំពុងជំរុញការស្រាវជ្រាវអវកាស ហើយជឿថា អាចនាំមនុស្សទៅរស់នៅ ភពព្រះអង្គារបាន ។ ក្រុមហ៊ុន SpaceX របស់លោក Elon Musk អះអាងកាលពីដើមឆ្នាំ២០២៤ថា ក្រុមហ៊ុនអវកាសដ៏ធំនៅអាមេរិមមួយនេះ គ្រោងនឹងបញ្ជូនមនុស្ស ១លាននាក់ ទៅកាន់ភពព្រះអង្គារ យ៉ាងយូរត្រឹមឆ្នាំ២០២៩៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner