នាយឧត្តមសេនីយ៍ គន់ គីម អញ្ជើញចូលរួម ក្នុងកិច្ចប្រជុំប្រចាំ ឆ្នាំ របស់សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖គណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត កំពង់ ឆ្នាំងកាលពីព្រឹកថ្ងៃព្រហស្បតិ៍បានរៀបចំកិច្ចប្រជុំបូក សរុប លទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅអនុវត្ត បន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ កិត្តិ សង្គហ បណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រីអនុប្រធាននិងជាអគ្គលេ ខា ធិការសមាគមអតីតយុទ្ធជនកម្ពុជា ។

ក្នុងឱកាសនេះឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម បានកោត សរសើរចំពោះគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ ឆ្នាំងដែលបានខិតខំប្រឹងប្រែងយកចិត្តទុកដាក់គ្រប់ បែបយ៉ាងដើម្បីបង្កលក្ខណៈងាយស្រួលនិងការដោះស្រាយការលំបាកជូនបងប្អូនអតីតយុទ្ធជន នៅទូទាំងខេត្ត បានទាន់ ពេល វេលា និងបានថ្លែងអំណរគុណចំពោះអាជ្ញាធរដែនដី គ្រប់ លំដាប់ ថ្នាក់ដែលបាន ចូលរួមជួយដោះស្រាយនូវរាល់ការ លំបាក ដល់គណៈកម្មាធិការសមាគមកម្ពុជាខេត្តកំពង់ឆ្នាំង នាពេលកន្លងមកបានយ៉ាងល្អប្រសើរ ។

ក្នុងរបាយការណ៍របស់ឧត្តមសេនីយ៍ត្រី អ៊ុ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងនិងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត បានរំលេចឱ្យដឹងថា ក្នុងឆ្នាំ២០២៣ គណៈកម្មាធិការសមាគមបានសម្រេចបំពាក់គ្រឿងឥស្សរិយ
យសការពារជាតិនិងឧបត្ថម្ភថវិកាជូនអតីតយុទ្ធជនចំនួន២,៧៥៨នាក់,ការបើកប្រាក់បេឡាមរណសង្គ្រោះជូនគ្រួសារសពចំនួន៨៦សពនិងការបើកប្រាក់ធានារ៉ាប់រងសង្គមជូនគ្រួសារសពអតីតយុទ្ធជនបានចំនួន៤១គ្រួសារ។សមាគមក៏បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្រ្តីកម្ពុជានិងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់បង ប្អូនអតីតយុទ្ធជន ដែលមានជីវភាពលំបាកខ្វះខាតបានចំនួន ៣៨ លើក ស្មើចំនួន៣៥១គ្រួសារ ។

ក្នុងឱកាសនេះឯកឧត្តមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បាននាំយក អំណោយដ៏ថ្លៃថ្លារបស់សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោក ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងនោះមាន អង្ករ មី ត្រីខ ទឹកត្រី ទឹកស៊ីអ៊ីវ រួមនិងថវិកាមួយចំនួនធំទៅ ប្រគល់ ជូន ផងដែរ៕
អត្ថបទនិងរូបភាព៖ សុខ គឹមសៀន

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner