ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើការរាយការណ៍ពីវឌ្ឍនភាពការងារ របស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជូនគណ:កម្មការទី៣ នៃរដ្ឋសភា

(ភ្នំពេញ)៖ ក្នុងរយៈពេល ៦ខែ ដែលរាជរដ្ឋាភិបាលកម្ពុជា បានកើតឡើងក្រោមការដឹកនាំ របស់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានធ្វើការ អនុវត្តនូវយុទ្ធសាស្ត្រ បញ្ចកោណតំណាក់កាលទី១ ក្នុងការកៀរគរអ្នកវិនិយោគឱ្យមកបណ្តាក់ទន់នៅកម្ពុជា ឱ្យ បាន ច្រើនជាពិសេសគឺធ្វើការកែទម្រង់ច្បាប់វិយោគឱ្យមានភាពល្អប្រសើរ និង បង្ករភាព ងាយ ស្រួលក្នុងការបំពេញបែបបទជូនដល់អ្នកវិនិយោគិន ជាពិសេសក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់ក្នុងការពង្រឹងប្រសិទ្ធភាពនៃសេវាច្រកចេញចូលតែមួយគឺការធ្វើស្វ័យប្រវត្តិកម្មចុះបញ្ជីមានលក្ខណ:សម្បត្តិគ្រប់គ្រាន់ (QIP Online) ។

នេះគឺជាការលើកឡើងរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ខណៈអញ្ជើញជួបប្រជុំជាមួយ គណ:កម្មការទី៣ ដឹកនាំដោយ ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត នៅព្រឹកថ្ងៃទី១៤ ខែមីនាឆ្នាំ២០២៤ នាសាលសន្និ សីទ បាយ័ន នៃវិមានរដ្ឋសភា ដោយមានការអញ្ជើញចូលរួមពីសំណាក់ តំណាងគណៈ កម្មការ ជំ នាញទាំង១០ នៃរដ្ឋសភា ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត បានមានប្រសាសន៍ថា កិច្ចប្រជុំនាពេលនេះ គឺធ្វើឡើង ក្នុងគោលបំណងសិក្សាស្វែងយល់ពីវឌ្ឍនភាពការងាររបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលស្ថិតនៅក្រោមសមត្ថកិច្ចទទួលខុសត្រូវរបស់គណៈកម្មការទី៣ នៃរដ្ឋសភា ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ជំរុញការអនុវត្ត កម្មវិធី នយោបាយ និងយុទ្ធសាស្ត្របញ្ចកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាព ។

ឯកឧត្តមសន្តិបណ្ឌិត ឡូយ សុផាត គណ:កម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម នៃរដ្ឋសភា(គណ:កម្មការទី៣) នៃរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង បំពេញការងារ របស់ក្រុមប្រឹក្សា អភិវឌ្ឍន៍កម្ពុជាដោយបានសម្រេចនូវសមិទ្ធផលសំខាន់ៗជាច្រើន ក្នុងក្របខ័ណ្ឌវិស័យវិនិ យោគ នៅកម្ពុជាទទួលបានភាពរីកចម្រើនស្របតាមយុទ្ធសាស្ត្របញ្ជកោណតំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹនាំរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ឱ្យទទួលបាន ជោគជ័យជាការរួមចំណែក យ៉ាងធំធេង ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិឱ្យភាពរីក ចម្រើនលើ គ្រប់វិស័យ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner