២ខែដើមឆ្នាំលំហូរទុនវិនិយោគមាន១.៣ ប៊ីលានដុល្លារអាមេរិក (Video Inside)
អត្ថបទដោយ៖
Apsara Net
ទំហំទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា រយៈពេល២ខែដើមឆ្នាំ២០២៤ មានប្រមាណ១.៣ ប៊ីលានដុល្លារអាមេរិក។
អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា លោក ជា វុទ្ធី បានឱ្យដឹងថា ទំហំទុនវិនិយោគ ២ខែដើមឆ្នាំ២០២៤ នៅក្នុងប្រទេសកម្ពុជានេះ កើនឡើងជាង៥ដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ វិនិយោគិនចិន ត្រូវគេកត់សម្គាល់ថា នៅតែនាំមុខគេសម្រាប់ទុនវិនិយោគនៅប្រទេសកម្ពុជា ដែលមានប្រមាណ ៥៤៥លានដុល្លារ ស្មើ ៣៩% នៃទំហំទុនវិនិយោគសរុប។
លោក ជា វុទ្ធី បានបញ្ជាក់ថា ទុនវិនិយោគរបស់ចិនតែងឈរនៅលំដាប់លើគេ ដែលភាគច្រើនប្រមូលផ្តុំក្នុងវិស័យឧស្សាហកម្ម, ហេដ្ឋារចនាសម្ព័ន្ធ និងកសិឧស្សាហកម្ម។
នៅឆ្នាំ២០២៣ ទំហំទុនវិនិយោគសរុបនៅកម្ពុជាមានប្រមាណ ៤.៩ ប៊ីលានដុល្លារអាមេរិក ក្នុងនោះលំហូរទុនវិនិយោគសរុបរបស់ចិន មានដល់ទៅប្រមាណជាង ៣ ប៊ីលានដុល្លារអាមេរិក រួមចំណែកជាងពាក់កណ្តាល រហូតដល់ ៦៦% នៃលំហូរទុនវិនិយោគសរុប៕