កម្ពុជាត្រៀមខ្លួនរួចជាស្រេច ធ្វើកិច្ចសហប្រតិបត្តិការ ជាមួយ សាធារណរដ្ឋសំប៊ី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍រួម

ភ្នំពេញ៖ សម្តេចប្រមុខរដ្ឋស្តីទីបានគូសបញ្ជាក់ថា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្រសួង ស្ថាប័នជាតិ នៃព្រះរាជាណាចក្រកម្ពុជា ត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ច សហ ប្រតិ បត្តិការដ៏ជិតស្និទ្ធជាមួយ ឯកឧត្តមឯកអគ្គរដ្ឋទូត និងរដ្ឋាភិបាល នៃសាធារណរដ្ឋសំប៊ី ដើម្បីលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការ នាំមកនូវផល ប្រយោជន៍ ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជន និងប្រទេសទាំងពីរ ។

នេះជាការលើកឡើងរបស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអនុញ្ញាតឱ្យឯកឧត្ដម Morecome Mumba ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសំប៊ី ចូលជូនសារតាំង និងសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ។

ឯកឧត្ដម Morecome Mumba បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេច វិបុល សេនាភក្តី សាយ ឈុំ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យ ឯកឧត្តម ចូលជូនសារតាំង និងសម្តែងការគួរសមនាពេលនេះ។

ឯកឧត្ដមបានប្តេជ្ញាថា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និង កិច្ចសហ ប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ជាពិសេ សខិតខំជំរុញឱ្យមានការវិនិយោគ និងលើកកម្ពស់ទំហំពាណិជ្ជកម្ម នៃប្រទេសទាំងពីរ ទៅ លើវិស័យរ៉ែ និងវិស័យកសិកម្មឱ្យកាន់តែកើនឡើងថែមទៀត ។

ក្នុងឱកាសដ៏ល្អប្រពៃនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី បានវាយ តម្លៃ ខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រទេសទាំងពីរ។ សម្តេច មាន ជំនឿជឿជាក់ ក្នុងឋានៈ ឯកឧត្តម ជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសំប៊ី ប្រចាំនៅ កម្ពុជា ឯកឧត្តមនឹងបន្តខិតខំពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងថែមទៀត ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner