រដ្ឋបាលខេត្តសៀមរាប ទទួលស្វាគមន៍ក្រុមកីឡាការិនីរត់ប្រណាំង Raid Amazones មកពីបណ្តាប្រទេសនិយាយភាសាបារាំង ២៧៦នាក់

សៀមរាប :លោក យុន លីនណេ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប អញ្ជើញទទួលស្វាគមន៍ និងសំណេះសំណាលជាមួយក្រុមកីឡាការិនីរត់ប្រណាំង Raid Amazonesមកពីបណ្តាប្រទេសនិយាយភាសាបារាំងចំនួន ២៧៦នាក់ នៅសណ្ឋាគារសុខាល័យអង្គរ ខេត្តសៀមរាប នាយប់ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤។

សូមជម្រាបថា កីឡា Raid Amazones មានអត្តពលិកជានារីមកពីទ្វីបអឺរ៉ុបប្រមាណជិត៣០០នាក់ ភាគច្រើនជាជនជាតិបារាំង កំពុងត្រៀមខ្លួនចូលរួមប្រកួតកីឡា Raid Amazones នៅក្នុងទឹកដីខេត្តសៀមរាប នាពាក់កណ្តាលខែមីនានេះ។
ជាកីឡាប្រាជ្ញាផង និងកីឡារាងកាយផង Raid Amazones ទាមទារឲ្យអ្នកចូលរួមយល់ដឹងច្រើនអំពីវប្បធម៌ប្រវត្តិសាស្រ្តខ្មែរ ថែមទាំងថាមពលដើម្បីទប់ទល់ជាមួយនឹងរដូវប្រាំងនៅកម្ពុជា។
ដោយធ្វើឡើងចាប់ពីថ្ងៃទី១៥ ដល់ ២០ ខែមីនា ឆ្នាំ២០២៤, នេះ គឺជាលើកទី៤ហើយដែល Raid Amazones បានរៀបចំនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គោលបំណង ទិដ្ឋភាព សំខាន់ៗ ទី១-ផ្សព្វផ្សាយកម្ពុជា ទៅឆាកអន្តរជាតិ អ៉ឺរុប ( ការរស់នៅ , ជិវភាព , វប្បធម៌ ,ទេសចរណ៍ , ការងារមនុស្សធម៌) ដំណើរទស្សនិកិច្ចរបស់សម្តេច ហ៊ុន ម៉ាណែត ។


ទី២ វិញ្ញាសាទី១ – អត្តពលិក កីឡា Raid Amazones ទទួលបានប្រធានបទ មុនការប្រកួតមកដល់ ( បង្ហាញពីប្រវត្តិសាស្រ្ត អង្គរ កើតនៅថ្ងៃណា អង្គក្សត្រណា សាងសង់អង្គរ ដើម្បីស្វែងយល់ពីវប្បធម៌ អរិយធម៌ ការស់នៅ ដ៏អស្ចារ្យរបស់ខ្មែរ ។
វិញ្ញាសាទី២- រៀបចំខ្លួនដើម្បីរត់ឆ្លងកាតឧបសគ្ក ( មិនគិតបច្ចេកទេស តែផ្តោតលើអំណត់ របស់ស្រ្តី រត់បានប៉ុន្មានគីឡូ ជិះកង់ ចែវទូក ) ចំនុចសំខាន់មួយទៀត គឺការស្វែងរកកំណប់ ជាសំនួរ – ចំលើយ ពីកម្មវិធីដាក់ជូន ដើម្បីអោយឃើញជាក់ស្តែងតែម្តង ។
01- កម្មវិធី ស្រាវជ្រាវ
02-កម្មវិធី មកផ្ទាល់ធ្វើសកម្មភាពកីឡា ស្រាវជ្រាវ
03- បញ្ជ្រៀបចំណេះដឹងការរស់នៅ ផ្ទាល់របស់ប្រជាពលរដ្ឋនៅតំបន់អង្គរ ( ជាលក្ខណបុរាណ ) ដូចជា ការធ្វើម្ហូបអាហារ ការរស់នៅ បាញ់ធ្នូ ចម្លាក់ផ្សេងៗ វាពាក់ព័ន្ធនឹងសម័យអង្គរអត់ ។
04-ការងារសប្បរសធម៌ ។
05- អត្តពលិកជាស្រ្តី នឹងក្លាយជាមគ្គុទ្ទេសទេសចរណ៍ផ្សព្វផ្សាយទិដ្ឋភាព ជាក់ស្តែងពីតំបន់អង្គរ ទៅកាន់អន្តរជាតិ ជាពិសេសតំបន់អ៉ឺរ៉ុប ។
06-កីឡា Raid Amazones វាជួយអភិវឌ្ឍសមត្ថភាព ផ្លូវកាយ ផ្លូវចិត្ត និងបញ្ហា ស្មារតី ជួយអោយបំនិនជីវិតល្អ ថាមពលល្អ គឺទទួលបានគុណភាពជំវិត៕


ដោយ: ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner