ឯកឧត្តម ទេព ងន បំពាក់គ្រឿងឥស្សរិយយស និងមេដាយជូនមន្រ្តីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាចំនួន ២២៨រូប ដែលបានខិតខំបំពេញការងារកន្លងមក

(ភ្នំពេញ)៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដែលមានស្នាដៃការងារប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ ចំនួន២២៨រូប ត្រូវបានបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារ នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ទី១៥ ខែមីនា ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា។

ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា បានជម្រាបជូនអង្គពិធីថា ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ចំនួន២២៨រូប ដែលមានស្នាដៃការងារប្រចាំឆ្នាំ២០២២ និងឆ្នាំ២០២៣ ត្រូវបានឆ្លងកាត់ការពិនិត្យវាយតម្លៃលក្ខណៈសម្បត្តិពីអង្គភាព ពីគណៈកម្មការពិនិត្យ និងវាយតម្លៃលក្ខណៈសម្បត្តិបេក្ខជនដែលត្រូវស្នើសុំគ្រឿងឥស្សរិយយស និងមេដាយការងារ ដោយបានវាយតម្លៃយ៉ាងត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព ដើម្បីជ្រើសរើសរកមន្រ្តីមានស្នាដៃពិតប្រាកដ ដោយផ្អែកតាមលក្ខណៈសម្បត្តិ ០៥ យ៉ាង រួមមាន៖ -ការគោរពវិន័យ និងសីលធម៌រស់នៅ។-ឧស្សាហ៍ព្យាយាម សកម្មក្នុងការងារ។-មានស្មារតីទទួលខុសត្រូវ និងមានគំនិតផ្តួចផ្តើម ចេះច្នៃប្រឌិត។-សាមគ្គីភាព និងទំនាក់ទំនងល្អជាមួយ មជ្ឈដ្ឋានខាងក្នុង និងខាងក្រៅ ។ -មានឆន្ទៈគិតគូរ និងផ្តល់កិត្តិយសជូនស្ថាប័ន។

ពិធីបំពាក់គ្រឿងឥស្សរិយយស និងមេដាយការងារនាឱកាសនេះ បានបញ្ជាក់នូវអត្ថន័យដ៏វិសេសវិសាល ដើម្បីចារឹកនូវគុណសម្បត្តិ ស្នាដៃរបស់មន្រ្តីរាជការ ដែលបាន បំពេញភារកិច្ចរប្រកបដោយស្មារតី ទទួលខុសត្រូវខ្ពស់ ព្រមទាំងជា ការលើកទឹកចិត្ត ចំពោះការខិតខំបង្កើនស្នាដៃថ្មីៗថែមទៀត ក្នុងការចូលរួម លើកស្ទួយ អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងព្រឹទ្ធសភា ឲ្យទទួលបានការ អភិ វឌ្ឍន៍ជា បន្តបន្ទាប់ទៅមុខទៀត។

សូមជម្រាបថា គ្រឿងឥស្សរិយយស និងមេដាយ ដែលត្រូវបំពាក់ជូនថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សម្រាប់ឆ្នាំ២០២២ និងឆ្នាំ២០២៣ នាពេលនេះ រួមមានចំនួន២២៨គ្រឿងរួមមាន៖ គ្រឿងឥស្សរិយយ ជាតុបការ ចំនួន១០គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន២៤គ្រឿង គ្រឿងឥស្សរិយយសសុវត្ថារា ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន០៦គ្រឿង គ្រឿងឥស្សរិយសមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ចំនួន០៨គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា ចំនួន០៩គ្រឿង គ្រឿងឥស្សរិយយសមុនីសារភ័ណ្ឌ ថ្នាក់មហាសេនាចំនួន០៤គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់ធិបឌិន្ទ ចំនួន១៣គ្រឿង គ្រឿងឥស្សរិយយសមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ ចំនួន០៤គ្រឿង គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ចំនួន០១ គ្រឿង គ្រឿងឥស្សរិយស មុនីសារាភ័ណ្ឌថ្នាក់សេនា ចំនួន០៤គ្រឿង គ្រឿងឥស្ស រិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់អស្សប្ញទ្ធិចំនួន១៤គ្រឿង គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់អស្សប្ញទ្ធិ ចំនួន២៦គ្រឿង មេដាយមាសការងារ ចំនួន១២គ្រឿង មេដាយប្រាក់ការងារ ចំនួន០៣គ្រឿង និងមេដាយសំរឹទ្ធការងារ ចំនួន៩៣គ្រឿង ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner