ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទទួលជួបពិភាក្សាការងារជាមួយលោក ប៊ែន ហ្កូគធឺរឺ (Bernd Gutterer)

តំណាងអង្គការបូដាកម្ពុជា (BORDA Cambodia) លើគម្រោងរៀបចំតំបន់ដីសើមនៅទីប្រជុំជនប្រទេសកម្ពុជា និងរាយការណ៍អំពីការអនុវត្តគម្រោង “ការធ្វើឱ្យប្រសើរឡើងនូវគុណភាពជីវិត និងពង្រឹងភាពធន់នៃទីក្រុង តាមរយៈអនាម័យប្រកបដោយចីរភាព” នាព្រឹកថ្ងៃទី១៤ មីនា។

គម្រោងនេះផ្ដោតសំខាន់ទៅលើការគ្រប់គ្រងទឹក និងអនាម័យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធធន់នឹងបម្រែបម្រួលអាកាសធាតុ ដែលបាននឹងកំពុងអនុវត្តនៅក្រុងក្រចេះ ក្រុងច្បារមន និងក្រុងសែនមនោរម្យ ផ្ដល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់ សម្រាប់សហប្រតិបត្តិការសេដ្ឋកិច្ច និងការអភិវឌ្ឍ (BMZ)។

📷 MLMUPC

#ams1minute

ads banner