អ្នកប្រដាល់កែវ រំចង់ ត្រឡប់មកកាន់សង្វៀនឡើងវិញ ជាមួយគោលដៅសម្រកត្រឹម ៧៥គីឡូក្រាម

អត្ថបទដោយ៖
ជាវ ចន្ធូ

(ភ្នំពេញ)៖ កីឡាករកែវ រំចង់ ដែលអ្នកគាំទ្រគុន្មខ្មែរ ស្គាល់ច្បាស់ថា ជាអ្នកលេងគុនខ្មែរចិត្ត សឿង មកពីខេត្ត បាត់ដំបង គ្រោងនឹងឡើងសង្វៀន នៅក្នុងអំឡុង ខែ មីនា ឆ្នាំ២០២៤ ក្នុងកម្មវិធីប្រដាល់KKIF ។ ការបង្ហាញវត្តមានជាថ្មី ក្រោយបាត់មុខអស់រយៈ ពេលជាច្រើនខែ ដោយសា រតែរបួស អំឡុង ពេលប្រកួតនៅខេត្តសៀមរាប កាលពីឆ្នាំ២០២៣ អ្នកលេងចិត្ត សឿង កែវ រំចង់ បានបង្ហើប ថា នៅអំឡុង ខែមីនា រូបគាត់ នឹងត្រូវឡើងមួយប្រកួតជួប ជាមួយ កីឡាករបរទេស ក្នុងប្រភេទ ទម្ងន់៧៥គីឡូក្រាម។

អ្នកលេងគុនខ្មែរ ចិត្តសឿងរូបនេះ បានបញ្ជាក់ថា បច្ចុប្បន្នរូបគាត់កំពុងមានទម្ងន់ ៩០គីឡូ ក្រាម និងត្រូវការសម្រក១៥គីឡូក្រាម ដើម្បីឲ្យគីឡូនៅសល់៧៥គីឡូក្រាម។ រំចង់ អះអាង ទៀតថា ៧៥គីឡូក្រាមនេះ មិនមែនគោលដៅដែលខ្លួនបញ្ចប់នៃការបញ្ចុះគីឡូនោះទេ ពោល ការវិលមកកាន់អាជីពប្រដាល់គុនខ្មែរនេះវិញ គឺសម្រកឲ្យនៅសល់៦៦ឬ៦៧គីឡូក្រាម ដើម្បីត្រៀមជួបកីឡាករបរទេសខ្លាំងៗដែលជាតម្រូវការទីផ្សារប្រដាល់នៅកម្ពុជា នាពេល បច្ចុប្បន្ន ។

គួរឲ្យដឹងដែរថា កីឡាករកែវ រំចង់ គឺជាកីឡាករប្រដាល់គុនខ្មែរមួយរូប ដែលទទួល បានត ម្លៃ ខ្លួន ខ្ពស់មុនគេក្នុងអាជីពប្រដាល់គុនខ្មែរនៅកម្ពុជា ហើយ បច្ចុប្បន្នកីឡាកររូបនេះ កំពុង ពង្រឹ ង សមត្ថភាពឡើងវិញ ក្រោយសម្រាកមួយរយៈអំឡុងពេលកម្ពុជាទទួល រងវិបត្តិជំងឺ កូវីដ ១៩ ។ ការវិលមកកាន់អាជីពប្រដាល់ជាថ្មីគោលដៅទទួលជួប តែកីឡាករបរទេសប៉ុណ្ណោះ បើ លក្ខ័ណ្ឌ ចង់ឲ្យជួបខ្មែរដូចគ្នាទាល់តែកម្មវិធីនោះធំដាក់ ដូចជាឡាន និងផ្ទះជាដើម ៕

អត្ថបទ ៖ ជាវ ចន្ធូ រូបភាព ជីម ភារ៉ា

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner