នគរបាលខណ្ឌឫស្សីកែវ ចុះរដ្ឋបាលក្នុងភូមិសាស្ត្រ តំបន់សំណង់មិនរៀបរយស្មុគស្មាញ

(ភ្នំពេញ)៖ ដើម្បីធានាបាននូវភូមិ សង្កាត់មានសុវត្ថិភាព ជូនប្រជា ពលរដ្ឋក្នុងមូលដ្ឋាន លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឬស្សីកែវ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលា ម៉ោង ៨និង០០នាទីព្រឹក បានដឹកនាំកំលាំងចុះរដ្ឋបាល ក្នុងភូមិសាស្ត្រ សំណង់មិនរៀបរយ តំបន់ស្មុគស្មាញ ក្នុងភូមិ ក និង ភូមិបឹងឈូក សង្កាត់ច្រាំងចំរេទី២ ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ ។

ក្នុងប្រតិបត្តិការនេះ លោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការ នគរបាលខណ្ឌឬស្សីកែវ បានអោយដឹងថា ដោយអនុវត្តតាមបទ បញ្ជាលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជា ស្នងការរាជធានីភ្នំពេញ លោកបានដឹកនាំកម្លាំងចុះធ្វើរដ្ឋបាល អនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព អោយមាន ប្រសិទ្ធភាព ត្រូវផ្សព្វផ្សាយអោយបានទូលំទូលាយ នូវខ្លឹមសា រគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ដល់បងប្អូនប្រជា ពលរដ្ឋបានយល់ដឹង និងជំរុញអោយបងប្អូនចូលរួមជាមួយអាជ្ញាធរ ខណ្ឌ-សង្កាត់ ដើម្បីរួមគ្នាអនុវត្ត អោយទទួលបានលទ្ធផលល្អ ជា ពិសេសរួមគ្នាអនុវត្តបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អោយបាន ម៉ឺងម៉ាត់បំផុត ក្នុងការលប់បំបាត់ល្បែងស៊ីសង បង្ក្រាបគ្រឿងញៀន នៅក្នុងមូលដ្ឋានខណ្ឌ និងសង្កាត់ ។ ការងារសន្តិសុខនេះ ជាកត្តា សំខាន់ណាស់ដែលមិនអាចខ្វះបាន ហើយមនុស្សគ្រប់គ្នា គ្រប់ ស្រទាប់វណ្ណៈ មិនថា អ្នកមាន ឬអ្នកក្រនោះទេ គឺចង់បានមូលដ្ឋាន មានសន្តិសុខល្អ រស់នៅក្នុងភាពសុដមរម្យនា ។

លោកអធិការបញ្ជាក់ថា ការចុះធ្វើរដ្ឋបាលនាពេលនេះ កម្លាឱងបាន ចុះតាមខ្នងផ្ទះ ក្នុងភូមិសាស្ត្រ សំណង់មិនរៀបរយ ភូមិ ក និង ភូមិបឹងឈូក សង្កាត់ច្រាំងចំរេទី២ ដោយបានឃាត់ខ្លួន មនុស្ស២នាក់ ប្រុស២នាក់ (សង្ស័យប្រើប្រាស់គ្រឿងញៀណ) យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលច្រាំងចំរេទី២ ។

ការចុះធ្វើរដ្ឋបាលនេះ ក៏មានការចូលពីកម្លាំងនគរបាលខណ្ឌ-ប៉ុស្តិ៍ និងក្រុមប្រឹក្សាសាលាសង្កាត់ ព្រមទាំងប្រជាការពារផងដែរ សរុប ៦៧នាក់ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner