មន្ទីរព័ត៌មានខេត្តកំពង់ធំបូកសរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា

 កំពង់ធំ៖មន្ទីរព័ត៌មានខេត្តកំពង់ធំ កាលពីថ្ងៃសុក្រមានកិច្ច ប្រជុំបូក សរុបលទ្ធផលការងារវិស័យព័ត៌មានប្រចាំខែមីនា និង លើក ទិសដៅខែបន្ទាប់ទៀត ក្រោមអធិបតីភាពភាព ឯកឧត្តម អ៊ីវ ផល្លីអនុរដ្ឋលេខាធិការក្រសួងព័ត៌មាននៅសាលប្រជុំមន្ទីរព័ត៌មានខេត្ត។

នៅក្នុងឱកាសនេះឯកឧត្តម អ៉ីវ ផល្លី បានជំរុញនិងលើកទឹក ចិត្តដល់មន្ទីរព័ត៌មានខេត្តជាមួយមន្ត្រីក្រោមឱវាទមានការ សហការគ្នាបានល្អនិងផ្តល់បទពិសោធន៍ឱ្យគ្នាទៅវិញទៅមកជាពិសេសមានភាពសាមគ្គីគ្នាបានល្អប្រសើរ។មានការទំនាក់ ទំនងល្អជាមួយបណ្តាមន្ទីរ ជំនាញនានា និងស្ថាប័នផ្សេងៗ ក្នុងខេត្ត មិនដែលមានបញ្ហាអ្វីនោះឡើយ។មន្ទីរព័ត៌មាន ខេត្ត តែង តែគោរពអនុវត្តតាមការណែនាំ និងការចង្អុលបង្ហាញរបស់ ថ្នាក់ ដឹកនាំខេត្ត និងមានការចូលរួមសហការជាមួយថ្នាក់ ដឹកនាំ មន្ទីរ អង្គភាពនានាក្នុងខេត្ត។

ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរព័ត៌មាន និងមន្ត្រីទាំងអស់ត្រូវបង្កើនការចុះយកព័ត៌មាន និង សរសេរ ព័ត៌មានឱ្យបានច្រើន ដើម្បីផ្សព្វផ្សាយតាមវិទ្យុ ទូរទស្សន៍ ខេត្ត ទូរទស្សន៍ជាតិកម្ពុជា និងគេហទំព័រនានា។ បង្កើនការផ្សព្វផ្សាយដល់អ្នកសារព័ត៌មានឱ្យមកធ្វើការចុះបញ្ជីឱ្យបានគ្រប់ៗគ្នា។ បន្តតាមដានការចុះផ្សាយ និងបន្សាប ព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយ ដែលបង្ក ឱ្យមានអសន្តិសុខ និងសណ្តាប់ធ្នាប់ដល់សង្គមជាតិ៕
ដោយ៖ប៊ុន រដ្ឋា

ads banner