ព្រះវិហាវត្តទិព្វពិសី ហៅវត្តដំរីឆ្លង ប្រារព្ធពិធីកាត់ឫសសីមា និងឆ្លង សមិទ្ធផលនានា

សៀមរាប៖ព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លង និងសមិទ្ធផលនានា ដែល ស្ថិតនៅឃុំសង្វើយស្រុកជីក្រែង ខេត្តសៀមរាប ត្រូវបាន ប្រារព្ធ ពិធីកាត់ ឫសសីមា និងសម្ពោធឆ្លងកាលពីថ្ងៃអាទិត្យទី១៧ ខែមីនា ឆ្នាំ។

ព្រះធម្មសិរី ជុំ គឹមឡេង ព្រះរាជាគណៈកិត្តិយស ព្រះសុមង្គលសិលា ចារ្យមេគណខេត្តសៀមរាប និងអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ តំណាង រាស្ត្រមណ្ឌលសៀមរាប ព្រមទាំងព្រះមន្ត្រីសង្ឃ ព្រះគ្រូចៅអធិការ ព្រះសង្ឃ ប្រជាពលរដ្ឋយ៉ាង ច្រើនកុះករ បាននិមន្តនិង ចូលរួមផងដែរ។

ក្នុងព្រឹត្តិការណ៍នេះអ្នកឧកញ៉ា សៀង ណាំ បានរំលឹកថា យើងអាច កសាងប្រទេសជាតិលើគ្រប់វិស័យ រួមទាំងវិស័យព្រះពុទ្ធសាសនា ឱ្យមានការរីកចម្រើនឆាប់រហ័ស គឺ អាស្រ័យដោយយើងមាន សុខសន្តិភាព ដែលបានមកពីនយោបាយឈ្នះ-ឈ្នះ របស់សម្តេច តេជោ ហ៊ុន សែនអតីតនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមឧត្តម ប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងបន្តមកសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ ដូចនេះត្រូវរួមសាមគ្គីគ្នាការពារ ថែរក្សា សន្តិភាពឱ្យបានរឹងមាំយូរលង់ ដើម្បីភាពសុខសាន្ត និងការបន្ត អភិវឌ្ឍ។

ទាក់ទងនឹងសមិទ្ធផលថ្មីព្រះវិហាវត្តទិព្វពិសីហៅវត្តដំរីឆ្លងនាពេលនេះ គឺកើតឡើងពីការចូលរួមបរិច្ចាគធនធាន ដោយសទ្ធាជ្រះ ថ្លាពី សប្បុរសជន និងពុទ្ធបរិស័ទជិតឆ្ងាយដែលបានរួមគ្នាបរិច្ចាគ នូវ ទ្រព្យធនផ្ទាល់ខ្លួន ដើមី្បលើកស្ទួយវិស័យពុទ្ធសាសនា ឱ្យមានការ អភិវឌ្ឍរីកចម្រើន ។

នៅក្នុងឱកាសបុណ្យនោះដែរ អ្នកឧកញ៉ា សៀង ណាំ ក៏បានចូលរួម បច្ច័យដើម្បីកសាងទីវត្តបន្តនូវបច្ច័យចំនួន១០លាន រៀល ។  ដោយឡែក សម្រាប់លោកតា លោកយាយ ដែលចូលរួមចំនួន១០០នាក់, ប្រជាពល រដ្ឋចំនួន២៦០នាក់ ,លោកគ្រូ អ្នកគ្រូ ៥នាក់  សិស្សានុសិស្ស ១០០នាក់ ដែលចូលរួមក្នុងពិធីនេះ ក៏បានទទួលអំណោយកំដរដៃ ជាក្រណាត់ស សារុង សម្ភារៈសិក្សា និងថវិកាមួយចំនួន។

សូមជម្រាបថា វត្តដំរីឆ្លង ស្ថិតនៅឃុំសង្វើយ ស្រុកជីក្រែង ខេត្ត សៀមរាប៕


អត្ថបទនិងរូបភាព៖ស៊ាន សុផាត

ads banner