ក្រុមបវរកញ្ញា Universal Women អញ្ជើញទៅកម្សាន្តនៅខេត្ត ព្រះសីហនុ

ភ្នំពេញ៖ ឆ្លៀតក្នុងឱកាសចូលរួមក្នុងពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប(១៥-១៧ ខែមីនា)ក្រុមបវរកញ្ញា Universal Women ក៏បានទៅកម្សាន្តនៅតារារះនៃទិសនិរតី របស់កម្ពុជា គឺខេត្តព្រះសីហនុ ។ពិសេសបានទៅទស្សនាកោះរ៉ុង ដ៏ស្រស់ ស្អាតរបស់កម្ពុជា។

ក្នុងឱកាសស្នាក់នៅខេត្តព្រះសីហនុ នៅវេលាយប់ថ្ងៃទី១៧ ខែមីនា ក្រុមបវរកញ្ញា Universal Women បានចូលរួមបង្ហោះគោម និង បាញ់កាំជ្រួចនៅឆ្នេរអូរត្រែះ។ នាព្រឹកថ្ងៃទី១៨ មីនា ក្រុមបវរកញ្ញា បានបន្តដំណើរកម្សាន្តទៅកាន់កោះរ៉ុង អមជាមួយនឹងការ លេងល្បែង ប្រជាប្រិយខ្មែរនៅលើឆ្នេរខ្សាច់សក្បុសនៃកោះនេះមុននឹងបន្តដំណើរមកទស្សនារូបសំណាកព្រះថោងនាងនាគ ដែលជាតំណាងដល់ ការ កកើតទឹកដីព្រះរាជាណាចក្រកម្ពុជា ។

សូមជម្រាបថាពិធីបុណ្យទន្លេលើកទី៨ឆ្នាំ២០២៤ប្រព្រឹត្តទៅក្រោមប្រធានបទ“ទន្លេដើម្បីសន្តិភាពនិងការអភិវឌ្ឍ”  ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ក្នុងព្រឹត្តិការណ៍នេះក៏មានការអញ្ជើញចូលរួមតំណាងអង្គទូត នៃ បណ្តា ប្រទេសមេគង្គបូកមួយ និងប្រទេសជាមិត្ត និងបវកញ្ញា Universal Woman ផងដែរ៕
ដោយ៖វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner