យន្តហោះដឹកអ្នកដំណើរជិត ២០០នាក់ ចុះចតបន្ទាន់ នៅក្រិក

យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ធ្វើការចុះចតជាបន្ទាន់ នៅប្រទេសក្រិក បន្ទាប់ពីមានផ្សែងហុយ ក្នុងកាប៊ីន។

ជើងហោះហើរដឹកអ្នកដំណើរ ១៩០នាក់ មួយគ្រឿងនេះ បានធ្វើការចុះចត ជាបន្ទាន់ កាលពីថ្ងៃច័ន្ទ នៅទីក្រុងឆ្នេរសមុទ្រ Rhodes នៃប្រទេសក្រិច នេះបើយោងតាមក្រុមហ៊ុនដឹកជញ្ជូនតាមអាកាស របស់អាល្លឺម៉ង់ឈ្មោះ Fraport ប្រចាំនៅប្រទេសក្រិច។

ក្រុមហ៊ុន Fraport បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះ ប៉ុនប៉ង់ដែលធ្វើដំណើរពីទីក្រុង Frankfurt របស់អាល្លឺម៉ង់ ឆ្ពោះទៅកាន់ទីក្រុង Dubai។ ការចុះចតជាបន្ទាន់នេះ ធ្វើឡើង ក្រោយពេល Pilot បានស្នើសុំបន្ទាន់ ក្រោយពេលដឹងថា មានផ្សែង។

យ៉ាងណាមិញ ប្រភពបានអះអាងថា អ្នកដំណើរត្រូវបានជម្លៀសចេញពីយន្តហោះ ដោយសុវត្ថិភាព។ ការស៊ើបបឋមបង្ហាញថា មូលហេតុអាចបណ្តាលមកពីបញ្ហាអគ្គិសនី។

ក្រុមហ៊ុន Fraport មិនបានបញ្ជាក់ពីប្រភេទយន្តហោះនោះទេ ប៉ុន្តែយោងតាមគេហទំព័រតាមដានការហោះហើរឈ្មោះថា Flightradar24 បានចង្អុលបង្ហាញថា យន្តហោះមួយគ្រឿងនេះ ជាប្រភេទ Airbus A330៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner