វិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ (GMS) ងើបឡើងវិញក្នុងរង្វង់ ៦០.៥% នៅឆ្នាំ២០២៣ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩

ទីក្រុងបាងកក៖ តាមរយៈកិច្ចប្រជុំពិសេសក្រុមការងារទេសចរណ៍មហាអនុតំបន់មេគង្គ (Special GMS Tourism Working Group) ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ នៅសណ្ឋាគារ Intercontinental ទីក្រុងបាងកក ប្រទេសថៃ ប្រទេសជាសមាជិកមហាអនុតំបន់មេគង្គបានវាយតម្លៃពីការងើបឡើងវិញនៃវិស័យទេសចរណ៍ក្នុងតំបន់ក្នុងអត្រា ៦០.៥% នៅឆ្នាំ២០២៣ ប្រៀបធៀបទៅនឹងឆ្នាំ២០១៩។

ប្រទេសជាសមាជិកបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្ពុជា ដែលបានស្តារឡើងវិញនូវវិស័យទេសចរណ៍បានលឿងជាងគេក្នុងអត្រា ៨២.៤% តាមក្រោយដោយប្រទេសឡាវក្នុងអត្រា ៧១.៣% ប្រទេសថៃក្នុងអត្រា ៧០.៥% ប្រទេសវៀតណាម ៧០% និងប្រទេសមីយ៉ាន់ម៉ា ៣០%។ ដោយឡែកចំពោះភាគីចិនជាពិសេសខេត្តយូណាន និងគ័ងស៊ី មានអត្រាងើបឡើងវិញនៅមានកម្រិតប្រមាណ ៣% ទៅ៥%ប៉ុណ្ណោះ។

តាមរយៈអត្រាងើបឡើងវិញគួរឲ្យកត់សម្គាល់នូវវិស័យទេសចរណ៍ប្រទេសមហាអនុតំបន់មេគង្គ ក្រុមការងារទេសចរណ៍ក្រោមការគាំទ្រពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសិក្សា និងរៀបចំសេចក្តីព្រាង “ផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍មហាអនុតំបន់មេគង្គ ឆ្នាំ២០៣០” ដោយបានធ្វើការសិក្សាស្រាវជ្រាវពីនិន្នាការទេសចរណ៍ពិភពលោក តំបន់ និងអាស៊ាន ព្រមទាំងបានពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធជាច្រើនលើក និងទទួលបានធាតុចូលសំខាន់ៗពីប្រទេសជាសមាជិក ដើម្បីសម្រេចបានចក្ខុវិស័យទេសចរណ៍មហាអនុតំបន់មេគង្គគឺ “ជាគោលដៅទេសចរណ៍ដែលផ្សារភ្ជាប់ទៅនឹងទន្លេមេគង្គ ជាមួយនឹងវប្បធម៌ដ៏រស់រវើក និងប្រជាជន ដោយផ្តល់នូវបទពិសោធន៍ទេសចរណ៍ប្រកបដោយនិរន្តរភាពលំដាប់ពិភពលោក”។

ឯកសារខាងលើនឹងត្រូវពិគ្រោះយោបល់កម្រិតតំបន់ដើម្បីទទួលបានធាតុចូលប្រកបដោយសង្គតិភាព មុននឹងដាក់ឆ្លងថ្នាក់ដឹកនាំប្រទេសមហាអនុតំបន់មេគង្គសម្រេច តាមរយៈកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់មហាអនុតំបន់មេគង្គ នៅអំឡុងខែសីហា-តុលា ឆ្នាំ២០២៤ ខាងមុខ ៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner