សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួមទប់ស្កាត់ ឱ្យបាន រាល់សកម្មភាព ដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ចូលរួម ទប់ស្កាត់ឱ្យបាន រាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ។ សម្តេចមហាបវរ ធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងណែនាំដូច្នេះក្នុងពិធីបិទ សន្និបាត បូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នារសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងណែនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដី គ្រប់ លំដាប់ថ្នាក់ ត្រូវចូលរួមទប់ស្កាត់ ឱ្យបាន នូវរាល់សកម្មភាពដឹកជញ្ជូនលើសទម្ងន់ កម្រិត កំណត់របស់យានយន្តគ្រប់ប្រភេទលើផ្លូវជនបទ និង ត្រូវសហការអប់រំ និង ផ្សព្វ ផ្សាយដល់ប្រជាពលរដ្ឋរស់នៅតាមសងខាងផ្លូវជនបទឱ្យបញ្ឈប់ការលុបប្រឡាយរំដោះទឹកនៅសងខាងផ្លូវដែលធ្វើឱ្យប៉ះពាល់គុណភាពផ្លូវ ។

សម្តេចធិបតី បានមានប្រសាសន៍លើកទឹកចិត្តឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បន្តយកចិត្ត ទុកដាក់ពង្រឹងគុណភាពផ្លូវជនបទ តាមរយៈការខិតខំសិក្សាស្រាវជ្រាវ និងអភិវឌ្ឍការ ងារស្ថាបនាជួសជុលលើកកម្រិតនឹងកែលម និងកែលម្អផ្លូវជនបទ តាមរយៈបច្ចេក វិទ្យា ថ្មីៗ, ជាពិសេសត្រូវយកចិត្តទុកដាក់លើការស្ថាបនា ការលើកកម្រិត និងកែលម្អផ្លូវ ជនបទ ធន់នឹងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយផ្សេងៗ ដើម្បីធានាគុណភាព នៃការប្រើប្រាស់ឱ្យបានយូរអង្វែង ។

សម្តេចនាយករដ្ឋមន្ត្រី ក៏បានណែនាំឱ្យក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវសហការជាមួយ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើថវិកាសម្រាប់ការថែទាំ និងជួសជុលផ្លូវជនបទ ឱ្យកាន់តែមានគុណភាពខ្ពស់ និងធានាបានការប្រើប្រាស់គ្រប់រដូវកាល, ជាពិសេស ផ្លូវជនបទដែលបានក្រាលកៅស៊ូពីរជាន់រួច, ដើម្បីឆ្លើយតបទៅនឹងគោលការណ៍ របស់រាជរដ្ឋាភិបាល គឺពង្រឹងគុណភាព ៧០% និងពង្រីកការតភ្ជាប់ ៣០% ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner