ក្រសួងធនធានទឹកអំពាវនាវពលរដ្ឋសន្សំសំចៃទឹក (Video Inside)

ក្រសួងធនធានទឹក បានអំពាវនាវពលរដ្ឋ ត្រូវសន្សំសំចៃទឹកក្នុង «លក្ខណៈខ្ពស់» ខណៈសីតុណ្ហភាពកម្តៅកាន់តែកើនឡើង ដែលបារម្ភនឹងគ្រោះរាំងស្ងួត។

យោងតាមការព្យាករណ៍ សីតុណ្ហភាពកម្តៅអតិបរមានឹងកើនខ្ពស់ដល់ ៣៨អង្សាសេ ក្នុងសប្តាហ៍នេះ គ្រាដែលបាតុភូតកម្តៅអែលនីញ៉ូ នៅតែស្ថិតក្នុងកម្រិតខ្ពស់ជាដដែល។

យោងតាមការព្យាករណ៍បាតុកំដៅអែលនីញ៉ូ នឹងថយចុះមកវិញ ក្នុងរង្វង់ខែមេសា និងខែឧសភា គ្រាដែលបាតុភូតអែនសូឈានចូលមកដល់។ បាតុភូត ENSO ដែលជាបាតុភូតមួយ ស្ថិតក្នុងចន្លោះភាពត្រជាក់ និងក្តៅរួមគ្នា។ យោងតាមការព្យាករណ៍ ដើមរដូវវស្សានឹងចូលមកដល់ ក្នុងខែឧសភា។

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹកក្នុងសប្តាហ៍នេះ បានអំពាវនាវ «ពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទ ដែលនៅឆ្ងាយពីប្រភពទឹក»។

ads banner