អធិការរងនគរបាលក្រុងប៉ោយប៉ែត រងការចោទប្រកាន់អំពើឆរបោក (Video Inside)

អធិការរងនគរបាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យម្នាក់ បានរងការចោទប្រកាន់ការយកលុយពលរដ្ឋ ១ម៉ឺន ៨ពាន់ដុល្លារ ដើម្បីរត់ការជួយឱ្យចូលក្របខណ្ឌនគរបាលជាតិ។ ការចោទប្រកាន់នោះ ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គមនៅថ្ងៃទី១៩ មីនា ឆ្នាំ២០២៤។

សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តថ្ងៃទី២០ មីនា ឆ្នាំ២០២៤ បានសរសេរថា គេបានកោះហៅអធិការរងនគរបាលឈ្មោះ សន ធឿន ដែលត្រូវបានគេចោទប្រកាន់នោះ ដើម្បីធ្វើការបកស្រាយបំភ្លឺ។ ប៉ុន្តែអធិការរងនគរបាលរួបនោះ បានបដិសេធមិនបង្ហាញខ្លួនចំនួន ២លើករួចមកហើយ។

សេចក្តីបំភ្លឺព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តដដែលបានបញ្ជាក់ថា គេត្រៀមនឹងអនុវត្តតាមបទវិន័យនគរបាល ពាក់ព័ន្ធនឹងការមិនស្តាប់បទបញ្ជានេះ។ គួរបញ្ជាក់ថាក្នុងសប្តាហ៍នេះ ឧត្តមសេនីយ៍នគរបាលផ្កាយពីរម្នាក់ ទើបនឹងត្រូវបានចាប់ខ្លួន ក្នុងអំពើបទឆបោកប្រាក់ជាង ៥ម៉ឺនដុល្លារក្នុងរឿងសន្យារត់ការចូលក្របខណ្ឌនគរបាលជាតិ។

ads banner