ក្រសួងមហាផ្ទៃប្រកាសរឹតបន្តឹងការគ្រប់គ្រងសិប្បកម្ម អាជីវកម្ម ផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើប្រាស់រំសេវផ្ទុះ

ភ្នំពេញ៖ សិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែលប្រើ ប្រាស់ រំសេវផ្ទុះនៅតាមបណ្តា រាជធានី ខេត្ត នឹងត្រូវបាន រិត បន្តឹង។ ក្នុងករណីអាជីវកម្មទាំងនេះពុំមានអាជ្ញាបណ្ណ ឬ លិខិតអនុញ្ញាតទេ នឹងត្រូវបិទជាបន្ទាន់។ វិធានការនេះ ក្នុងបំណង ពង្រឹងការគ្រប់គ្រងបទដ្ឋានបច្ចេកទេស និង បង្ការហានិភ័យនានាដែលអាចកើតឡើងជាយថាហេតុ បង្កការប៉ះពាល់ដល់សន្តិសុខ សណ្ដាប់ធ្នាប់ សាធារណៈ និងសន្តិសុខសង្គម។ នេះបើយោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី២០ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ ស្តីពីការរឹតបន្តឹងការ គ្រប់គ្រងសិប្បកម្ម អាជីវកម្មផលិតកាំជ្រួច ឬអាជីវកម្មដែល ប្រើប្រាស់រំសេវផ្ទុះនៅតាមបណ្តា រាជធានី ខេត្ត៕ដោយ៖វណ្ណលុក
សូមជូនសេចក្តីជូនដំណឹង៖

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner