សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ បិទកិច្ចប្រជុំ

កំពង់ធំ៖ក្រុមប្រឹក្សាសមាគមរបស់សមាគមក្រុមប្រឹក្សា ក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំលើកទី៥ អាណត្តិទី៣បាន បិទកិច្ច ប្រជុំប្រចាំឆ្នាំ២០២៣កាលពីថ្ងៃពុធក្រោម វត្តមាន របស់លោក ចាន់ តារា អភិបាលរងខេត្តកំពង់ធំ។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់ មូលដ្ឋាន ខេត្តកំពង់ធំបានធ្វើរបាយការណ៍ព្រមទាំងផ្ដល់នូវការណែនាំ មួយចំនួនដល់សមាជិករបស់ខ្លួន។

ចំណែកលោក ចាន់ តារា បានអបអរសាទរចំពោះលទ្ធផលជា ផ្លែផ្កានៃកិច្ចប្រជុំក្រុមប្រឹក្សា សមាគម លើកទី៥ អាណត្តិទី៣ ប្រចាំឆ្នាំ២០២២៣ ដែលផ្តល់ឱកាសឱ្យក្រុមប្រឹក្សាសមាគម ត្រួតពិនិត្យ និងវាយតម្លៃលើសមិទ្ធផលសម្រេចបានដោយ បានចែក រំលែកមេរៀន បទពិសោធន៍ល្អៗ  ព្រមទាំងបាន កំណត់ទិសដៅការងារដែលត្រូវបន្តអនុវត្តក្នុងឆ្នាំ ២០២៤ ក្នុងគោលបំណង លើកកម្ពស់ និងពង្រឹងការអនុវត្តសិទ្ធិ អំណាច តួនាទី និងការទទួលខុសត្រូវស្របច្បាប់របស់ក្រុម ប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់នៅទូទាំង ខេត្តកំពង់ធំ។

លោកបន្តថា សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ អាណត្តិទី៣ នេះ នឹងខិតខំប្រឹង ប្រែងអនុវត្តតួនាទីរបស់ខ្លួន ដើម្បីនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត៕
ដោយ៖ប៊ុន រដ្ឋា

ads banner