សង្ហិបុរីជាប់ជាប្រទេសមានសុភមង្គលបំផុតនៅអាស៊ី ២ឆ្នាំជាប់ៗគ្នា

សង្ហិបុរី៖ សិង្ហបុរីបានឈរនៅលេខរៀងទី១ ជាប់ជាប្រទេសមានសុភមង្គលបំផុតនៅទ្វីបអាស៊ី ពោលគឺប្រទេសកូនខ្លានៅអាស៊ីមួយនេះ បានរក្សាតំណែងរបស់ខ្លួន ក្នុងរយៈពេល ២ឆ្នាំជាប់ៗគ្នា នេះបើយោងតាមរបាយការណ៍ សុភមង្គលពិភពលោកឆ្នាំ២០២៤ ដែលចេញផ្សាយក្នុងថ្ងៃពុធសប្តាហ៍នេះ។

ទន្ទឹមគ្នា សង្ហិបុរីក៏បានជាប់ចំណាត់ថ្នាក់ទី៣០ ក្នុងចំណោមប្រទេសដែលបានស្ទង់មតិជាប្រទេសមានសុភមង្គលបំផុតចំនួន ១៤៣ ទូទាំងពិភពលោកផងដែរ ប៉ុន្តែឈរនៅលើកំពូលតារាងក្នុងទ្វីបអាស៊ី ដែលរួមមាន តៃវ៉ាន់ ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន វៀតណាម ថៃ ម៉ាឡេស៊ី ចិន និងម៉ុងហ្គោលី។

រីឯប្រទេសហ្វាំងឡង់ បានបន្តនាំមុខគេជាប្រទេសមានសុភមង្គលបំផុតលើពិភពលោក ជាមួយនឹងពិន្ទុ ៧.៧ តាមពីក្រោយដោយប្រទេសដាណឺម៉ាក អ៊ីស្លង់ និងស៊ុយអែត។ ដោយឡែកមីយ៉ាន់ម៉ា កម្ពុជា ឥណ្ឌា ស្រីលង្កា និងបង់ក្លាដែស ស្ថិតក្នុងចំណោមប្រទេសដែលមានសុភមង្គលតិចបំផុតនៅអាស៊ី ខណៈដែលប្រទេសអាហ្វហ្គានីស្ថាន និងលីបង់ ស្ថិតនៅចំណាត់ថ្នាក់បាតតារាង។

សូមបញ្ជាក់ថា របាយការណ៍សុភមង្គលពិភពលោក ដែលជាការស្ទង់មតិ គឺផ្អែកលើទិន្នន័យ Gallup World Poll គាំទ្រដោយអង្គការសហប្រជាជាតិ។ អ្នកជំនាញប្រើវិធីសាស្រ្តដែលវាយតម្លៃកម្រិតសុភមង្គលតាមរយៈ៦ចំណុច រួមមាន៖ ផលិតផលក្នុងស្រុកសរុបសម្រាប់មនុស្សម្នាក់, ការគាំទ្រពីសង្គម, អាយុសង្ឃឹមរស់ដែលមានសុខភាពល្អ, សេរីភាពក្នុងការជ្រើសរើសរបស់បុគ្គល, ភាពសប្បុរសរបស់ប្រជាជនទូទៅ និងការយល់ឃើញអំពីកម្រិតនៃអំពើពុករលួយខាងក្នុង និងខាងក្រៅប្រទេស៕

ប្រភព៖ CNBC ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner