សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ ការរើសអើង និងមើលរំលងសមត្ថភាពជន មាន ពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ ស្មារតី និងគោលការសកលស្តីពី ជនមាន ពិការភាព
(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ចាត់ទុកការរើសអើង និងមើលរំលងសមត្ថភាពជនមានពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ ស្មារតី និងគោលការសកលស្តីពីជនមានពិការភាព ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានថ្លែងដូចនេះក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលមជ្ឈមណ្ឌលជាតិជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ការលើកកម្ពស់សិទ្ធរស់រានមានជីវិតរបស់ជនមានពិការភាព គឺជារឿងចាំបាច់ ដើម្បីធ្វើឲ្យបងប្អូនទាំងនោះទទួលបានសិទ្ធដូចប្រជាជនដ៏ទៃទៀត ដែលមិនមានពិការភាពរួមមាន៖ សិទ្ធទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរូមក្នុងសកម្មភាពសង្គម សាសនា កីឡា សិល្បៈ និងនិយោបាយ ដោយពេញលិញ និងស្មើភាពគ្នា ដោយគ្មានការរើសអើង។
សម្តេចធិបតី បានបន្ថែមថា ការកែលំអ និងអភវឌ្ឍន៍នូវបរិស្ថានរូបវន្ត មធ្យោបាយដឹងជញ្ជូនសារធារណៈ ចំណេះដឹងព័ត៌មាន និងទំនាក់តំនងក្នុងយុគ្គសម័យឌីជីថត គឺជាកត្តាចាំបាច់ក្នុងការជម្រុញការចូលរួមប្រកបដោយចេរភាពរបស់ជនមានពិការភាពផងដែរ។
សម្តេចនាយករដ្ឋមន្ត្រី បានរំលេចថា ការរើសអើង និងមើលរំលងសមត្ថភាពជនមានពិការភាព គឺជាកំហុសឆ្គងទាំងផ្នែកសីលធម៌ ស្មារតី និងគោលការសកលស្តីពីជនមានពិការភាព ព្រមទាំងនាំឲ្យបាត់បងសាមគ្គីភាព ភាពសុខដុម និងភាពជឿជាក់ក្នុងសហគមន៍ ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លិមហួត , សួង ពិសិដ្ឋ