សត្វស្លាបចម្រុះនិងពូជត្រីនៅវាលរហាលកេសអាវៀន ឃុំឈ្នួរ មានជ័យ កើនឡើង

បន្ទាយមានជ័យ៖ជាដំណឹងគួរជាទីរីករាយ ខណៈមានការអះ អាងថា វត្តមានសត្វស្លាបចម្រុះច្រើនប្រភេទ និងពូជត្រីនៅ “វាលរហាលកេស អាវៀន” ដែលជាតំបន់អភិរក្សនៅខេត្ត បន្ទាយមានជ័យមានកើនឡើងច្រើនជាងឆ្នាំមុនៗ។
ពេលនេះភ្ញៀវទេសចរអាចទស្សនាសត្វស្លាបទឹកបានគ្រប់ពេល។ពិសេសហ្វូងសត្វស្លាបចម្រុះតែងបង្ហាញខ្លួននាពេល ថ្ងៃ ហៀបអស្តង្គត ដែលជាវេលាហ្វូងសត្វវិលពីរកចំណីវិល មក រកទ្រនំវិញ ។

តំបន់អេកូទេសចរណ៍”វាលរហាលកេសអាវៀន”ស្ថិតនៅខាងត្បូងឃុំឈ្នួរមានជ័យស្រុកព្រះនេត្រព្រះ។មានចម្ងាយ ២៣គី ឡូម៉ែត្រពីទីរួមខេត្តឬក្រុងសិរីសោភ័ណនិងស្ថិតនៅចុងបញ្ចប់នៃស្ទឹងសិរីសោភ័ណឬទីប្រសព្វនៃស្ទឹងសិរីសោភ័ណនិងស្ទឹងមង្គលបូរី ដែលជាស្ទឹងធំនិងវែងជាងគេបង្អស់ឆ្លងកាត់ភូមិ សាស្ត្រ ខេត្តបន្ទាយមានជ័យ ។

ដោយទឹកមុខញញឹមញញែម លោក ខុង ប៊ុន មេឃុំស្នួលមាន ជ័យនិងជាប្រធានសហគមន៍តំបន់អេកូទេសចរ ធម្មជាតិនៅ អភិរក្ស វាលរហាលកេសអាវៀនបានអធិប្បាយថា មានសត្វ ស្លាបសំខាន់ៗជិត១០ប្រភេទកំពុងរស់នៅ ដូចជា សត្វក្រៀល ខ្យង ,ក្អែកទឹក .ស្មោញ ,ត្រយង , ទាព្រៃ ,ទុងប្រផេះ , ខ្វែកធំ ,ទោម ,ត្លុំ ,មាន់ទឹក ជាដើម។ក្រៅពីនោះក៏មានសត្វកុកយ៉ាង ច្រើន រាប់មិនអស់។

សូមរំលឹកថា តំបន់នេះ អាចចែកជា២ ផ្នែក ៖
ទី១ – ជាតំបន់រហាលកែស ជាទីអភិរក្សមច្ឆៈជាតិចម្រុះវា មានទំហំចំនួន៥ហិកតា ដែលហៅថារហាលកែស
និងទី២ – ជាផ្ទៃទឹកនិងមានព្រៃលិចទឹកដែលហ្វូងសត្វ ស្លាប ចម្រុះ កំពុងស្នាក់នៅ ទុំពងកូននិងរកចំណីក្នុងចំនួនរាប់ម៉ឺន ក្បាល (បូកនឹងកកុផងមានដល់សែនក្បាល) មានទំហំ ចំនួន២៣ហិកតា ។ វាមានរាងក្រវេចក្រវៀន ដែល គេហៅ ថាអាវៀន ។ឈ្មោះរួមនៃទីអភិរក្សនេះគេហៅ ថា”ទីអភិរក្ស រហាលកែស អាវៀន” ៕


អត្ថបទនិងរូបភាព៖ឃិន គន្ធា

ads banner