ផ្អាកបណ្តោះអាសន្នការឡើងទស្សនាប្រាសាទកោះកេរ
ភ្នំពេញ៖អាជ្ញាធរជាតិព្រះវិហារ បានជូនដំណឹង ដល់ក្រសួង ស្ថាប័នជាតិ អន្តរជាតិ អាជ្ញាធរមូលដ្ឋាន ភ្ញៀវទេសចរជាតិ និងបរទេស សមាគមមគ្គុទ្ទេសទេសចរណ៍ សមាគមដឹក ជញ្ជូន ភ្ញៀវទេសចរ សមាគម ក្រុមហ៊ុនទេសចរណ៍ ស្តីពីការផ្អាក បណ្តោះ អាសន្ន ការឡើងទស្សនាប្រាសាទប្រាង្គ នៅក្នុង រមណីយដ្ឋានប្រាសាទកោះកេរ។
សេចក្តីជូនដំណឹង បានបញ្ជាក់ថា ការផ្អាកឡើងទស្សនា ប្រាសាទ ប្រាង្គ នៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ គឺចាប់ពីថ្ងៃទី២០ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ដោយ អាជ្ញាធរជាតិព្រះវិហារ កំពុងអនុវត្តគម្រោងជួសជុល ជណ្តើរ ឈើឡើងប្រាសាទប្រាង្គ (ជណ្តើរឈើចាស់មានសភាព ទ្រុឌទ្រោម) ក្នុងគោលបំណងរក្សាសុវត្ថិភាពជូនភ្ញៀវទេសចរ។
សូមជម្រាបថាប្រាសាទកោះកេរបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ័្មនទី៤ឧទ្ទិសដល់អាទិទេពមួយអង្គឈ្មោះ ត្រីភូវ នេស្វរៈ ដែលសិលាចារិក ជាភាសាខ្មែរថា “កម្រតែងដ៏រាជា” ជាអាទិទេពធំ ឬផ្តល់សេចក្តីសុខក្នុងពិធីសក្ការៈទេវរាជមនុស្ស លោក។។ ប្រាសាទនេះពីដើមឈ្មោះឆកគគីរ ឬផៃ្ទដីគោកគគីរ សព្វថៃ្ងហៅថា អតីត រាជធានីកោះកេរិ៍ដ មានទំហំផ្ទៃដី១៦គុណ នឹង ១៦គីឡូម៉ែត្រ ។ ប្រាសាទនេះមាន៧ជាន់ មានកម្ពស់ ៣៥ ម៉ែត្រ នៅតំបន់កោះកេរ្តិ៍ក្នុងផ្ទៃដីចំនួន៩គីឡូម៉ែត្រ ៤ជ្រុង សព្វថ្ងៃ នូវប្រាសាទប្រមាណ១០០ប្រាសាទ ដែលកសាង ឡើងតាំងពី សម័យបុរាណ ទុកសម្រាបជាការគោរពបូជា តាមលទ្ធិព្រហ្មញ្ញសាសនា។អតីតទីតាំងរាជធានីរបស់ខ្មែរ មានអាយុកាលជាង១០០០ឆ្នាំ។ ប្រាសាទកោះកេរក៏បានដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោករួចមកហើយផងដែរ៕
ដោយ៖ឡុង សំបូរ