កិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករ ទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៤ ធ្វើឡើងនៅកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៤
អត្ថបទដោយ៖
ង៉ាន់ ទិត្យ
(ភ្នំពេញ)៖ កិច្ចប្រជុំចង្អៀតលើកទី១នៃថ្នាក់ដឹកនាំឧត្តមមន្ត្រីឌីជីថលអាស៊ាន និងក្រុមប្រឹក្សា និយ័តករទូរគមនាគមន៍អាស៊ាន ឆ្នាំ២០២៤ ត្រូវបានធ្វើឡើង នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៩-២១ ខែមីនា ឆ្នាំ២០២៤ ដោយមានការអញ្ជើញចូលរួមពី ឧត្តមមន្ត្រី អមដោយប្រតិភូនៃបណ្តាប្រទេសជាសមាជិក និងតំណាងលេខាធិការដ្ឋានអាស៊ាន។
សំរាប់កម្ពុជា ឯកឧត្តម តុល ញ៉ក់ អគ្គនាយកនៃអគ្គនាយកដ្ឋានទូរគមនាគមន៍ និងជា ប្រធានឧត្តមមន្ត្រីឌីជីថលអាស៊ាន (ASEAN Digital Senior Officials Meeting-ADGSOM) បានអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតលើកទី១ នៃថ្នាក់ដឹកនាំ ឧត្តមមន្ត្រីឌីជី ថលអាស៊ាន និងក្រុមប្រឹក្សានិយ័តករទូរគមនាគមន៍អាស៊ាន នេះផងដែរ ៕
ដោយ ៖ ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។