រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖គម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន បានជួយពង្រឹង ភាពជាម្ចាស់ និងជួយបង្កើនប្រាក់ចំណូលដល់ប្រជាសហគមន៍

(ភ្នំពេញ)៖សហគមន៍មានភាពជាម្ចាស់គឺជាភាពជោគជ័យ និងនិរន្តភាព នៃគម្រោង អភិវឌ្ឍន៍ ដែលបានដាក់ចេញតាមរយៈគម្រោងលំហែបៃតងរបស់ក្រសួងបរិស្ថាន។ នេះជាការថ្លែងបញ្ជាក់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងដំណើរទស្សនកិច្ចនៅសហគមន៍អណ្តូងក្រឡឹង(Jahoo Gibbon Camp) ស្ថិតនៅភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នាព្រឹក ថ្ងៃព្រហស្បតិ៍ទី ២១ ខែមីនា ឆ្នាំ២០២៤។

តាមរយៈគោលដៅលំហែបៃតងនេះ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងឱ្យដឹងផងថា ការរួមចំណែកពីសហគមន៍ក្នុងកិច្ចការពារធនធានធម្មជាតិ និងព្រៃឈើ តាមរយៈ ការគ្រប់គ្រង និងទប់ស្កាត់ អនុលោមតាមវិធានការទាំង ៤របស់ក្រសួងបរិស្ថាន ក្នុងនោះជំរុញការអនុវត្តច្បាប់១០០ភាគរយ មិនមានការ លើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ចុះ កិច្ចសន្យា ហើយដោះលែងអ្នកប្រព្រឹត្តបទល្មើស។ ការសហការយ៉ាងជិតស្និតជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត នោះគឺអាជ្ញាធរមូលដ្ឋានរាជធានី ខេត្ត ដែលមានតួនាទី ភារកិច្ចគ្រប់គ្រងធនធានធម្មជាតិ។

ទាក់ទិនក្នុងរឿងនេះដែរ រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់បន្ថែមថា៖ការពង្រឹង កិច្ច សហការជាមួយគណៈបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងអង្គភាព ប្រឆាំង អំពើពុករលួយ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក និងជំរុញការដាំ ស្តារព្រៃឈើ និងឈើហូបផ្លែឱ្យសំដៅឱ្យមានការដាំដើមឈើច្រើន ជាង ការកាប់ ដើម្បីបង្កើនការដាំដុះគម្របព្រៃឈើឱ្យបានជាង ៦០ភាគរយក្នុងឆ្នាំ ២០៥០ផង និងបង្កើតឱ្យមានភាពប្លែកគ្នាពីតំបន់ទេសចរណ៍មួយទៅតំបន់ទេសចរណ៍មួយទៀត ដែលហៅថារបៀងទេសចរណ៍ ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងអនុលោមតាមអនុសាសន៍ដឹកនាំរបស់ សម្តេច មហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើដោយទទូចទៅប្រជាសហគមន៍ ត្រូវតែរក្សាឱ្យបាន កុំឱ្យមាន ការកាប់រានដីព្រៃ ការបាញ់សម្លាប់សត្វព្រៃ ដែលជាទ្រព្យសម្បត្តិ ជាសមូហភាពរបស់ប្រជាសហគមន៍ ហើយពិសេសទៅទៀតនោះ សូមសហគមន៍កុំលក់ដីសហគមន៍តំបន់ការធម្មជាតិ ព្រោះគឺជា ប្រភពចំណូលសម្រាប់ទ្រទ្រង់ជីវភាពរបស់ប្រជាសហគមន៍យើង ដូចពាក្យចាស់លោកពោលថា «ការពារព្រៃគង់ មិនខ្វះឧសដុត»៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner