កងទ័ព អង្គភាពយោធភូមិភាគទី៥ រៀបចំបើកការប្រកួតក្បាច់គុនមិត្តភាព មានប្រភេទ ៣ប្រភេទកីឡា ជាលើកទី១ ក្រោមកិច្ចសហការជាមួយសហព័ន្ធគុនល្បុក្កតោកម្ពុជា

(បន្ទាយមានជ័យ) ៖ កងទ័ព អង្គភាពយោធភូមិភាគទី៥ បានសហការជាមួយ សហព័ន្ធគុនល្បុក្កតោកម្ពុជា រៀបចំបើកការប្រកួតក្បាច់គុនមិត្តភាព លើ៣ប្រភេទកីឡា ជាលើកទី១ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈកម្មការកីឡា យោធភូមិភាគទី៥ នៅទីបញ្ជាការ កងពលតូចថ្មើរ ជើងលេខ ៥១ ស្ថិតនៅភូមិភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា ការប្រកួតកីឡាក្បាច់គុនលើកទី១នេះ អង្គភាពយោធភូមិភាគទី៥ រៀបចំការប្រកួត ដើម្បីឲ្យស្របតាមចក្ខុវិស័យ របស់ប្រមុខរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងកងទ័ពជើងគោក ក្នុងការប្រែក្លាយទស្សនវិស័យឱ្យទៅជាសកម្មភាពជាក់ស្តែង ទស្សនវិជ្ជានៃក្បាច់គុន គឺបង្រៀនឱ្យអ្នកចេះក្បាច់គុនពិតប្រាកដប្រព្រឹត្តខ្លួន ជាមនុស្ស ប្រកបដោយវិន័យ គុណធម៌ថ្លៃថ្នូរ ប្រកបដោយថាមពល ដើម្បីជាឆ្អឹងខ្នងដ៍រឹងមំា នៃការកសាងសមត្ថភាពយោធិនគ្រប់រូប និងជាខឿនការពារជាតិមាតុភូមិ និងប្រជាជន។

ការប្រកួតកីឡាក្បាច់គុន មិត្តភាពនេះ មានសមាសភាពកីឡាករ មកពីសាលាគុន កងពលតូចថ្មើរជើងលេខ៥១ ខេត្តបន្ទាយមានជ័យ សាលាគុនល្បុក្កតោរាជធានីភ្នំពេញ ខេត្តកំពុងឆ្នាំង និងខេត្តសៀមរាប ដែលជាកីឡាករធ្លាប់បានប្រកួតដណ្តើមមេដាយ ជូនជាតិមាតុភូមិ ក្នុងព្រឹត្តការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះកន្លងមក។

គោលបំណងនៃការប្រកួតនេះ ដើម្បីធ្វើការដកបទពិសោធន៍បច្ចេកទេសចលនាប្រយុទ្ធ ធ្វើសំយោគ តាមបែបវិទ្យាសាស្រ្ត ក្នុងការវិវត្តន៍ខ្លួន តាមបរិបទនៃការរីកចម្រើនវិស័យកីឡា ប្រកបដោយកាលានុវត្តន៍ភាព។

ឯកឧត្តម សេង ធារិន ប្រធានកីឡាកងទ័ពយោធភូមិភាគទី៥ និងជាប្រធានសហព័ន្ធ កីឡាបញ្ចស៊ីឡាត់កម្ពុជា បានថ្លែងអំណរគុណចំពោះឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ដែលមានសមានចិត្តក្នុងការចូលរួមលើកស្ទួយវិស័យកីឡាក្បាច់គុន កងយោធពលខេមរភូមិន្ទ ដោយបានបរិច្ចាកថវិកាផ្ទាល់ខ្លួន ក្នុងការចូលរួមកសាង សាលាគុន មួយកន្លែង នៅក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ តាមលក្ខណៈ ស្តង់ដា សំដៅលើកស្ទួយធនធានមនុស្ស ទាំងកីឡាករ ចៅក្រម អាជ្ញារកណ្តាល ដើម្បីឆ្លើយតមនូវសេចក្តីត្រូវការចំពោះមុខ និងបន្តអភិវឌ្ឍន៍ខ្លួនទៅមុខ ប្រកបដោយចីរភាព៕

ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner