ឯកឧត្តម ឌិត ទីណា ណែនាំឱ្យ មន្ដ្រីកសិកម្មឃុំ បញ្ជូនព័ត៌មាន ទៅកាន់ថ្នាក់កណ្តាលដើម្បីបានទទួលការអភិវឌ្ឍន៍ ព្រមទាំងការជួយអន្តរាគមន៍បានទាន់ពេលវេលា

(ភ្នំពេញ)៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានធ្វើការណែនាំដល់ មន្ដ្រីកសិកម្ម ឃុំ ឱ្យចុះ ជាប់ ជាមួយ កសិករ ហើយ ត្រូវ បម្រើបង ប្អូន ប្រជាកសិករឱ្យអស់ទឹកចិត្ត និងលទ្ធភាពដែលខ្លួនមាន ។ ជាមួយគ្នាក៏ចាំបាច់ត្រូវ ប្រមូល ទិន្នន័យ និង ព័ត៌មាន អំពី ការងារ កសិកម្ម នៅតាមមូលដ្ឋានរបស់ខ្លួន បញ្ចូនទៅកាន់ថ្នាក់កណ្ដាល ។

គួរបញ្ជាក់ថា ការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី ឌិត ទីណា បែបនេះធ្វើឡើងក្នុងពេល អញ្ជើញ ជួប សំណេះសំណាល និង ផ្ដល់អនុសាសន៍ ដល់ មន្ដ្រី កសិកម្ម ឃុំ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២៤ ។ សម្រាប់ស្រុក ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានមន្ដ្រីកសិកម្មឃុំចំនួន ៦រូប ប្រចាំនៅឃុំចំនួន ៦ រួមមាន ឃុំព្រះនេត្រព្រះ ភ្នំលៀប ឃុំប្រាសាទ ឃុំ រហាល ឃុំទានកាំ និងឃុំ ទឹកជោរ ។

បើតាម ឯកឧត្តម រដ្ឋមន្ដ្រីបានមានប្រសាសន៍ថា កម្មវិធី គោលនយោបាយអាទិភាព ពង្រាយ មន្ដ្រី កសិកម្មឃុំ គឺ ជាផ្នែក មួយដ៏ សំខាន់ ក្នុងការជួយប្រជាកសិករ តាមរយៈការ ពន្យល់ ណែនាំ អប់រំ និងរៀបចំផែនការ ផលិតកម្ម ។

នៅក្នុងជំនួបសំណេះសំណាលនេះ ឯកឧត្តមរដ្ឋមន្ដ្រី បានសាកសួរ អំពី ជីវភាព និង ការចាប់ផ្ដើមការងារ របស់ មន្ដ្រី កសិកម្ម ឃុំ ទាំង ៦ រូប ព្រម ទាំង បាន ផ្ដល់ អនុសាសន៍ ណែនាំ មួយ ចំនួន ធ្វើ យ៉ាង ណា ឱ្យ អ្នក ទាំង ៦ បំពេញ តួនាទី ភារកិច្ច បានពេញលេញល្អប្រសើរ និង ប្រកបដោយ ការទទួលខុសត្រូវខ្ពស់ ។

ជាមួយគ្នានេះ ឯកឧត្តម រដ្ឋមន្ដ្រី បានលើកឡើងអំពីទិន្នន័យ និង ព័ត៌មាន នេះគឺបានផ្តល់នូវ សារៈ សំខាន់ ណាស់ ក្នុងការ រៀបចំ យុទ្ធសាស្ត្រ និង គោលនយោបាយ សម្រាប់ អភិវឌ្ឍ វិស័យ កសិកម្មនៅ តាម មូលដ្ឋាន នីមួយ ៗ ព្រម ទាំង ជួយ អន្តរាគមន៍ ឱ្យ បាន ទាន់ ពេល វេលា ក្នុង ករណី ចាំបាច់៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner