ក្របីយក្សតម្លៃកន្លះលានដុល្លារបង្ហាញខ្លួនមុខវិមានរដ្ឋាភិបាលថៃ

សត្វក្របីដ៏ធំមួយក្បាល មានឈ្មោះ Ko Muang Phet ដែលទើបលក់ក្នុងតម្លៃប្រហែល ៥០ម៉ឺនដុល្លារ ត្រូវបានស្វាគមន៍មកកាន់វិមានរដ្ឋាភិបាលថៃ។

នាយករដ្ឋមន្ត្រីថៃ លោក Srettha Thavisin បានអនុញ្ញាតឲ្យក្របីញី សម្បុរស មួយក្បាលនេះ ចូលមកក្នុងបរិវេណ វិមានរដ្ឋាភិបាល។ ក្របី Ko Muang Phet មានកម្ពស់ ១.៨ ម៉ែត្រ អាយុ ៤ឆ្នាំ មានទម្ងន់ ១.៤តោន ធំជាងក្របី ធម្មតា ដល់ទៅជិតបីដង។ ក្របីមួយក្បាលនេះបានក្លាយជាតារាល្បីរួចទៅហើយ ដោយវាធ្លាប់បានចូលរួមសម្ដែង ក្នុងរឿងភាគថៃល្បីទៀតផង។

លោក Srettha Thavisin បានប្រាប់អ្នកយកព័ត៌មាន កាលពីថ្ងៃពុធ ថា លោកមិននឹកស្មានថា ប្រទេសថៃមានក្របីស្អាតបែបនេះ នោះទេ។ ក្រោយមក តាមរយៈបណ្តាញសង្គម X លោក Srettha បានរៀបរាប់ថា «សមាគមបង្កាត់ក្របីថៃបានស្នើសុំឱ្យរដ្ឋាភិបាល លើកកម្ពស់សត្វប្រភេទនេះ ដោយចាត់ទុកថាជា «អំណាចទន់» ។

លោក Jintanat Limtongkul ដែលជាម្ចាស់ក្របី Ko Muang Phet បានគាំទ្រគំនិតនេះ។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅវិមានរដ្ឋាភិបាលថា «ខ្ញុំចង់ឱ្យប្រជាជនស្គាល់ក្របី កាន់តែច្រើន»។ លោកបានបន្តថា «ប្រជាជនថៃធ្លាប់ស្និទ្ធស្នាលនឹងវិស័យកសិកម្ម និងក្របី ប៉ុន្តែ របៀបរស់នៅសព្វថ្ងៃ បានធ្វើឲ្យយើងឃ្លាតឆ្ងាយ»៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner