ក្រុមហ៊ុន Cellcard បានប្រគល់ប្រាក់រង្វាន់ ទៅដល់អតិថិជន របស់ខ្លួន នូវរង្វាន់ធំចំនួន១០ម៉ឺនដុល្លារ
ភ្នំពេញ ៖ ក្រុមហ៊ុនសែលកាត បានប្រគល់ប្រាក់រង្វាន់ ទៅដល់អតិថិជន របស់ខ្លួន ដែលមានសំណាងឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក នាព្រឹកថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពីបានផ្ញើសារ 10K ឬទូរស័ព្ទទៅកាន់ លេខ 8888 ដើម្បីលេងកម្សាន្ត ជាមួយការចាប់រង្វាន់ ដែលមានទឹកប្រាក់ចាប់ពី១ម៉ឺនដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ។
អ្នកមានសំណាងខាងលើនេះ បានទៅលើអ្នកស្រី ស៊ាង សៀកម៉េង រស់នៅរាជធានីភ្នំពេញ បានឈ្នះទឹកប្រាក់១០ម៉ឺនដុល្លារអាមេរិក កាលពីថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៩ ពីក្រុមហ៊ុន ទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា សែលកាត។ ការប្រគល់ប្រាក់រង្វាន់ ត្រូវបានក្រុមការងាររបស់ក្រុមហ៊ុនសែលកាត នាំយកប្រាក់រង្វាន់ ទៅប្រគល់ជូនដល់គេហដ្ឋានរបស់អ្នកស្រី គឺធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់សែលកាត ដែលបានចូលរួម ផ្សងសំណាងជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរកអ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារ(១ម៉ឺនដុល្លារ)ឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។
ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយនឹងលេខកូដសំណាង ហើយសូមរក្សាសារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕