រថយន្តកាមរីបាឡែនបេីកបុកបង្កាន់ដៃស្ពានអាកាស៥មករា ផ្លូវក្រោមដីបែកកង់ទៅមុខលេងរួច
ភ្នំពេញ ៖ បុរសម្នាក់បើក រថយន្តកាមរីបាឡែនមួយគ្រឿងខណះកំពុងបេីកសុខៗក៏បែកកង់រេចង្កូតទៅបុកបង្កាន់ដៃគល់ស្ពានអាកាស៥មករា ផ្លូវចុះទៅក្រោមដី បណ្តាលឲ្យរងការខូចខាតផ្នែកខាមុខខាងឆ្វេងទៅមុខលែងរួច។
ហេតុការណ៍ នេះបានកេីត ឡេីងកាលពីវេលាម៉ោង១២ និង៤០នាទី រំលងអាធ្រាត្រឈានចូលថ្ងៃទី៨ខែកក្កដាឆ្នាំ២០១៩ នៅចំណុចគល់ស្ពានអាកាស៥មករាខាងជេីង តាមបណ្តោយផ្លូវ២៨៩ ស្ថិតក្នុងសង្កាត់ទឹកល្អកទី១ ខណ្ឌទួលគោក។
តាមសាក្សីនៅកន្លែងកេីតហេតុបានឲ្យដឹងថា នៅមុនពេលកេីតហេតុគេបានឃេីញរថយន្តម៉ាកកាមរីបាឡែន ពណ៍កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ 2AF 0512 ធ្វេីដំណេីរតាមបណ្តោយផ្លូវ ២៨៩ ក្នុងទិសដៅពីជេីងទៅត្បូងខណះមកដល់ចំណុចកេីតហេតុក៏រេចង្កូតទៅបុកបង្កាន់ដៃ គល់ស្ពាន៥មករា ផ្លូវចុះក្រោមដីពេញទំហឹងបណ្តាលឲ្យរងការខូចខាតដាច់កាឡេទៅមុខលែងរួចសំណាងមិនមានមនុស្សរងរបួស។
ក្រោយកេីតហេតុសមត្ថកិច្ចបានចុះមកដល់ចំណុចកេីតហេតុនិងទំនាក់ទំនងទៅជំនាញស្ទូចរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោករាជធានីរងចាំដោះស្រាយតាមច្បាប់៕