ថ្នាក់ដឹកនាំខេត្តព្រះសីហនុ បានប្រគេនទៀនវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួនផង ជូនព្រះសង្ឃមកពីវត្តចំនួន ៣៩ ទូទាំងខេត្តព្រះសីហនុ ដើម្បីជួយទ្រទ្រង់ព្រះសង្ឃចាំព្រះវស្សារយៈមួយត្រីមាសតាមគន្លងនៃព្រះពុទ្ធសាសនា

អត្ថបទដោយ៖
Kien Sereyvuth

ពិធីប្រគេននេះធ្វើឡើងនៅរសៀលថ្ងៃអាទិត្យ ៦ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩ នៅវត្តឥន្ទញ្ញាណ(ហៅវត្តក្រោម ) ស្ថិតក្នុងសង្កាត់៣ ក្រុងព្រះសីហនុ ក្រោមវត្តមាន ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្ត និងលោកជំទាវ មន្ត្រីរាជការ  ពុទ្ធបរិស័ទជាច្រើនរូបទៀតផងដែរ។
ក្រៅពីព្រះសង្ឃគង់ក្នុងខេត្តព្រះសីហនុ ព្រះសង្ឃនិមន្តមកពីវត្តចំនួន៧ផ្សេងទៀតពីបណ្តារខេត្តផ្សេងៗក៏ត្រូវបាឭឮនប្រគេនជូនដែរ។
ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន បានបួងសួងសុំអោយកុសលផលបុណ្យេនេះបានដល់ពលរដ្ឋខ្មែរគ្រប់ៗគ្នា។

សូមបញ្ជាក់ថា៖ទេយ្យវត្ថុទាំងនោះរួមមាន៖ ទៀនព្រះវស្សា១គូរ សំពត់ងូតទឹ សៀវភៅធ័ម អង្ករ ទឹកត្រី សៀង ទឹកស៊ីអីុវ ខ្ទឹមស ប៊ីចេង ស្កសរ ផ្អក ត្រីខកំប៉ុង មី ប្រេងឆា សប៊ូម្សៅ សាប៊ូលាងចាន កាហ្វេហ្គោរូសទឹកដោះគោខាប់ ទឹកក្រូច ទឹកសុទ្ធ ត្រីងៀត សាច់ក្រក ភេសជ្ជ:ផ្សេងៗនិងបច្ច័យចាំព្រះវស្សា មួយចំនួន៕  (សាវ៉ុន)

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner