កងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំងឃាត់ជនសង្ស័យ៥នាក់រើសទ័ពខុសច្បាប់ (Video Inside)
អត្ថបទដោយ៖
Apsara Net
សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង បានឃាត់មនុស្ស ៥នាក់ ពាក់ព័ន្ធនឹងការរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណបណ្ណកងទ័ព។
យោងតាមសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត, បុរសសង្ស័យទាំង៥នាក់ ដែលបានឃាត់ខ្លួន រួមមានឈ្មោះ ណែម សុផល អាយុ៤៣, អន សំណាង អាយុ៣២ឆ្នាំ, ហឿន សីហា អាយុ ២១ឆ្នាំ, សាំង ស៊ីថា អាយុ ៣១ឆ្នាំ និងឈ្មោះ យឹម យុទ្ធ អាយុ៣៣ឆ្នាំ។
មនុស្សទាំង៥នាក់នេះរស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ នៅខេត្តកំពង់ឆ្នាំង។ មិនមានសេចក្តីរាយការណ៍ថា តើមនុស្សទាំង៥នាក់នេះ រើសទាហាន ដើម្បីបំរើក្នុងកងកម្លាំងណាមួយឡើយ។